មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភ ចំពោះសុវត្ថិភាពសមាជិកព្រឹទ្ធសភាថៃម្នាក់ ដែលហ៊ានរិះគន់អាជ្ញាធរថៃចំពោះការចាក់សំឡេងមិនសមរម្យរំខានពលរដ្ឋកម្ពុជានៅតំបន់ព្រំដែន
- BY
- Pheakdey
- October 16, 2025
លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយចំពោះសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ជុំវិញករណីជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមខ្លឹមសារ ដែលលោកស្រីបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាលខ្លួននៅក្នុងថ្ងៃទី១៦ ខែតុលា។ សមាជិកព្រឹទ្ធសភាថៃ ដែលកំពុងស្ថិតនៅការព្រួយបារម្ភពីសំណាក់មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះគឺលោកស្រី Angkhana Neelapaijit។

លោកស្រី Angkhana Neelapaijit
គួរកត់សម្គាល់ថា ការគំរាមទៅលើសុវត្ថិភាពរបស់លោកសមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit បានកើតឡើងក្រោយពេលដែលលោកស្រីបានរិះគន់ខ្លាំងៗចំពោះសកម្មភាពរបស់យោធាថៃ ដែលបានរចាក់សំឡេងព្រឺព្រួចដូចជា សំឡេងខ្មោច ឆ្កែលូ និងសំឡេងយន្ដហោះ ដើម្បីប្រឆាំងនឹងពលរដ្ឋខ្មែរដែលតវ៉ានៅតាមព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ ចំពោះអ្នកដែលបានគំរាមកំហែងទៅកាន់លោកស្រី Angkhana Neelapaijit វិញ គឺជាក្រុមអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមរបស់ថៃ ដោយពួកគេបានបង្ហោះសារគំរាមសម្លាប់ និងវាយប្រហារដោយពាក្យសំដីយ៉ាងខ្លាំងៗផងដែរ៕

លោកស្រី Mary Lawlor
អត្ថបទ៖ ភក្តី
ប្រភព៖ Facebook
- Share This Post:






