- Pheakdey
- អន្តរជាតិ
ថៃ៖ របាយការណ៍មួយបង្ហាញថា មានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងរហូតដល់ ១១ករណីបានកើតឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែតុលា។ របាយការណ៍ខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន The Korea Economic Daily ដែលបានស្រង់ទិន្នន័យផ្លូវការពីក្រសួងការបរទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ករណីចាប់ជំរិតទាំង ១១ដងនេះបានកើតឡើងចំនួន ១ដងនៅក្នុងឆ្នាំ២០២២ កើតឡើងចំនួន ៥ដងនៅក្នុងឆ្នាំ ២០២៣ និង ៥ដងផ្សេងទៀតបានកើតឡើងនៅក្នុងឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមករណីចាប់ជំរិតទាំងអស់នោះ គឺមានករណីចាប់ជំរិតមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៤ បានបណ្តាលឱ្យជនរងគ្រោះជាបុរសជនជាតិកូរ៉េខាងត្បូងអាយុ ៣៤ឆ្នាំម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយក្រុមឃាតករមានចំនួន ៣នាក់ ជាពលរដ្ឋកូរ៉េខាងត្បូងដូចគ្នា៕ អត្ថបទ៖
October 23, 2025 - អន្តរជាតិ
បណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក OnlyFans បានឱ្យដឹងថា ក្រុមហ៊ុនបានផ្តល់ប្រាក់សរុបប្រមាណជា ២៥ពាន់លានដុល្លារហើយទៅកាន់ក្រុមអ្នកផលិតមាតិកា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Keily Blair ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម OnlyFans ផ្ទាល់តែម្តង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសរូបនេះបានបន្តថា ការផ្តល់ជូនប្រាក់ទៅកាន់ក្រុមអ្នកផលិតមាតិកានៅជុំវិញពិភពលោកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺត្រូវបានគិតចាប់តាំងពីឆ្នាំ២០១៦ ដែលជាឆ្នាំក្រុមហ៊ុនទើបត្រូវបានបង្កើតឡើង រហូតមកដល់ឆ្នាំ២០២៥នេះ។ សូមបញ្ជាក់ជូនថា OnlyFans ជាបណ្តាញសង្គមដែលអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកាអាចរកលុយបានតាមរយៈការលក់វីដេអូ រូបភាព ឬវេទិកាសម្រាប់ជជែកគ្នាទៅកាន់ក្រុមអ្នកគាំទ្ររបស់ពួកគេ ខណៈក្រុមហ៊ុននឹងកាត់យកប្រាក់ ២០% នៃតម្លៃសរុបនៃការទិញមាតិកាទាំងអស់នោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 22, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Amazon ដែលជាទីផ្សារលក់ទំនិញ Online ដ៏ធំបំផុតមួយនៅលើពិភពលោក គ្រោងនឹងប្រើប្រាស់មនុស្សយន្តដើម្បីជំនួយការងារមនុស្សជាង ៥០០,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ គួរបញ្ជាក់ជូនថា Amazon ជាក្រុមហ៊ុនដែលបានកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា គម្រោងប្រើប្រាស់កម្លាំងមនុស្សយន្តដើម្បីជំនួសកម្លាំងពលកម្មមនុស្សជាងកន្លះលាននាក់ខាងលើនេះគឺជាផែនការសម្រាប់ងអនុវត្តឱ្យបាននៅត្រឹមឆ្នាំ២០២៧ ហើយតាមរយៈការប្រើប្រាស់កម្លាំងមនុស្សយន្តនេះគឺក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ០,៣ដុល្លារ សម្រាប់ការវេចខ្ចប់ និងដឹកជញ្ជូនទំនិញចំនួន ១កញ្ចប់។ បើតាមនាយកក្រុមហ៊ុន Amazon បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបន្តប្រើប្រាស់កម្លាំងមនុស្សយន្តឱ្យបានកាន់តែច្រើនក្នុងពេលអនាគត និងដាក់ផែនការប្រើប្រាស់កម្លាំងមនុស្សយន្តរហូតដល់ ៧៥% នៅក្នុងប្រតិបត្តិការណ៍របស់ខ្លួននៅត្រឹមឆ្នាំ២០៣៣៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 22, 2025 - អន្តរជាតិ
ជប៉ុន៖ មនុស្សចំនួន ៤នាក់ត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួនជុំវិញករណីព្យាយាមរត់ពន្ធមាសចំនួន ៨គីឡូក្រាមពីហុងកុងទៅកាន់ជប៉ុន ដោយលាក់មាសទាំងនោះនៅតាមខោក្នុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២១ ខែតុលា។ ជនសង្ស័យទាំង ៤រូបនេះរួមមាន ឈ្មោះ Masamori Nishimura ភេទប្រុស អាយុ ៣៤ឆ្នាំ និង ៣នាក់ផ្សេងទៀតគឺជាស្រ្តី មានអាយុចន្លោះពី ២០-៣០ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Masamori Nishimura គឺជាអ្នករៀបចំគម្រោងនិងជាម្ចាស់មាស ខណៈស្រ្តី ៣នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នាផងនោះគឺគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើការឱ្យលោក Masamori Nishimura តែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា មាសដែលជនសង្ស័យព្យាយាមរត់ពន្ធនោះគឺជាប្រភេទមាសដែលគេបានកិនយ៉ាងល្អិត ឬគេអាចហៅបានថា
October 21, 2025 - អន្តរជាតិលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុនជាផ្លូវការ
ជប៉ុន៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ ក៏បានធ្វើឱ្យលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនផងដែរ។ សូមបញ្ជាក់ជូនថា លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន មានអាយុ ៦៤ឆ្នាំ ហើយលោកស្រីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលាកន្លងទៅ។ នៅក្នុងការបោះឆ្នោតសភាកាលពីព្រឹកមិញនេះ លោកស្រី Sanae Takaichi ទទួលបានសំឡេងគាំទ្ររហូតដល់ ២៣៧សំឡេង ដែលជាសំឡេងគាំទ្រភាគច្រើនលើសពីការចាំបាច់ក្នុងការឈ្នះឆ្នោត
October 21, 2025 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Fengshen នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២០ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិមួយនេះក៏បានបង្ខំឱ្យប្រជាពលរដ្ឋហ្វីលីពីនជាង ២២,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានកូនក្មេងចំនួន ២នាក់ផងដែរ ដែលបានស្លាប់ដោយសារតែមានដើមត្នោតបាក់សង្កត់ពីលើ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះ ព្យុះត្រូពិច Fengshen នៅតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតាមតំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុង Roxas នៃខេត្ត Capiz ដែលស្ថិតភាគខាងលិចប្រទេសហ្វីលីពីន ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះត្រូពិច Fengshen អាចនឹងបន្តដំណើរទៅកាន់ប្រទេសចិននិងវៀតណាមផងដែរ៕
October 20, 2025 - អន្តរជាតិ
ហុងកុង៖ មនុស្សចំនួន ២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងចុះចតខុសបច្ចេកទេសនៅក្នុងទីក្រុងហុងកុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែតុលា។ យន្តហោះដែលបានជួបឧប្បតិហេតុខាងលើនេះគឺជាយន្តហោះដឹកទំនិញ ប្រភេទ Boeing 747។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកទំនិញមានផ្ទុកមនុស្សសរុបចំនួន ៤នាក់ មានទិញដៅចេញដំណើរពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងត្រូវចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport)។ យ៉ាងណាក្តី ក្នុងពេលចុះចតនោះស្រាប់យន្តហោះបានរអិលធ្លាក់ចេញពីផ្លូវសម្រាប់យន្តហោះចុះចត ហើយបានបើកទៅកិនមនុស្ស ២នាក់ ដែលជាបុគ្គលិកបម្រើកការងារនៅព្រលានឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយបន្ទាប់មកយន្តហោះក៏បានជ្រុលទៅធ្លាក់ក្នុងសមុទ្រ ខណៈមនុស្ស ៤នាក់នៅក្នុងយន្តហោះត្រូវបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 20, 2025 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Fengshen នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែតុលា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺខេត្ត Catanduanes ដែលជាដែនដីកោះដ៏ធំមួយនៅភាគខាងកើត នៃប្រទេសហ្វីលីពីន។ យ៉ាងណាក្តី ព្យុះត្រូពិច Fengshen បានបង្កការគំរាមហែងតែនៅក្នុងតំបន់ខ្លះនៃខេត្ត Catanduanes ប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៩,០០០នាក់ហើយ ដែលត្រូវបានជម្លៀសឱ្យទៅស្នាក់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈនៅក្នុងខេត្តមួយនេះមានពលរដ្ឋសរុបប្រមាណជា ២៧០,០០០នាក់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋណាម្នាក់បានរងរបួសធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 18, 2025 - អន្តរជាតិ
ចិន៖ បក្សកុម្មុយនិស្តចិនបានសម្រេចបណ្តេញឧត្តមសេនីយ៍កំពូលៗចំនួន ៩រូប ចេញពីសមាជិកភាពរបស់បក្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែតុលា។ បន្ថែមពីការបណ្តេញចេញពីបក្សកុម្មុយនិស្តហើយ ឧត្តមសេនីយ៍ទាំង ៩រូបនេះ ក៏នឹងត្រូវបណ្តេញចេញពីក្រមខ័ណ្ឌយោធា របស់ក្រសួងការពារជាតិចិនផងដែរ។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាយុទ្ធនាការបង្រ្កាបសាធារណៈទៅលើក្រុមយោធាដ៏ធំបំផុតមួយ ដែលបក្សកុម្មុយនិស្តចិនមិនធ្លាប់អនុវត្តនោះទេនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមឧត្តមសេនីយ៍ទាំង ៩រូបខាងលើនេះគឺភាគច្រើនជាឧត្តមសេនីយ៍ពាក់ផ្កាយ ៣ ហើយពួកគេទាំងអស់ ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសហិរញ្ញវត្តុធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះបក្សនិងក្រសួងការពារជាតិចិនទាំងមូលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 18, 2025 - អន្តរជាតិ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៦,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែតុលា។ គ្រោះធម្មជាតិនេះបានកើនឡើងនៅក្នុងទីក្រុង Dapa ខេត្ត Surigao del Norte ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាតឬមានអ្នករងគ្រោះថ្នាក់នៅឡើយទេ។ សូមរម្លឹកជូនថា ប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីរហូតដល់ ៣ដងក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ ដោយការពីសប្តាហ៍មុនគ្រោះរញ្ជួយដីបានកើតឡើងរហូតដល់ ២ដង ក្នុងកម្រិត ៧,៤រ៉ិចទ័រ និងកម្រិត ៦,៧រ៉ិចទ័រ ហើយបានបណ្តាលឱ្យមានអ្នកស្លាប់សរុបចំនួន ៨នាក់ និងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 17, 2025









