ចិនបណ្តេញឧត្តមសេនីយ៍កំពូលៗ ៩រូបចេញពីក្របខ័ណ្ឌយោធា ជុំវិញករណីបទល្មើសហិរញ្ញវត្តុធ្ងន់ធ្ងរ
- BY
- Pheakdey
- October 18, 2025
ចិន៖ បក្សកុម្មុយនិស្តចិនបានសម្រេចបណ្តេញឧត្តមសេនីយ៍កំពូលៗចំនួន ៩រូប ចេញពីសមាជិកភាពរបស់បក្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែតុលា។ បន្ថែមពីការបណ្តេញចេញពីបក្សកុម្មុយនិស្តហើយ ឧត្តមសេនីយ៍ទាំង ៩រូបនេះ ក៏នឹងត្រូវបណ្តេញចេញពីក្រមខ័ណ្ឌយោធា របស់ក្រសួងការពារជាតិចិនផងដែរ។

ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាយុទ្ធនាការបង្រ្កាបសាធារណៈទៅលើក្រុមយោធាដ៏ធំបំផុតមួយ ដែលបក្សកុម្មុយនិស្តចិនមិនធ្លាប់អនុវត្តនោះទេនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមឧត្តមសេនីយ៍ទាំង ៩រូបខាងលើនេះគឺភាគច្រើនជាឧត្តមសេនីយ៍ពាក់ផ្កាយ ៣ ហើយពួកគេទាំងអស់ ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសហិរញ្ញវត្តុធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះបក្សនិងក្រសួងការពារជាតិចិនទាំងមូលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






