គ្រោះរញ្ជួយកម្រិត ៦,១រ៉ិចទ័រ វាយប្រហារភាគខាងត្បូងនៃប្រទេសហ្វីលីពីន
- BY
- Pheakdey
- October 17, 2025
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៦,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែតុលា។ គ្រោះធម្មជាតិនេះបានកើនឡើងនៅក្នុងទីក្រុង Dapa ខេត្ត Surigao del Norte ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាតឬមានអ្នករងគ្រោះថ្នាក់នៅឡើយទេ។ សូមរម្លឹកជូនថា ប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីរហូតដល់ ៣ដងក្នុងរយៈពេលជាង ១សប្តាហ៍ចុងក្រោយនេះ ដោយការពីសប្តាហ៍មុនគ្រោះរញ្ជួយដីបានកើតឡើងរហូតដល់ ២ដង ក្នុងកម្រិត ៧,៤រ៉ិចទ័រ និងកម្រិត ៦,៧រ៉ិចទ័រ ហើយបានបណ្តាលឱ្យមានអ្នកស្លាប់សរុបចំនួន ៨នាក់ និងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






