អន្តរជាតិ

លោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុនជាផ្លូវការ

BY
Pheakdey
October 21, 2025

ជប៉ុន៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ ក៏បានធ្វើឱ្យលោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនផងដែរ។

សូមបញ្ជាក់ជូនថា លោកស្រី Sanae Takaichi ជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន មានអាយុ ៦៤ឆ្នាំ ហើយលោកស្រីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលាកន្លងទៅ។ នៅក្នុងការបោះឆ្នោតសភាកាលពីព្រឹកមិញនេះ លោកស្រី Sanae Takaichi ទទួលបានសំឡេងគាំទ្ររហូតដល់ ២៣៧សំឡេង ដែលជាសំឡេងគាំទ្រភាគច្រើនលើសពីការចាំបាច់ក្នុងការឈ្នះឆ្នោត ខណៈនៅក្នុងសភាជប៉ុនមានអាសនៈសរុបចំនួន ៤៦៥។ សូមបញ្ជាក់ជូនថា លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: