ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា មានករណីចាប់ជំរិតពលរដ្ឋកូរ៉េ ១១ដងបានកើតឡើងក្នុងប្រទេសថៃ

    BY Pheakdey October 23, 2025
    របាយការណ៍មួយបង្ហាញថា មានករណីចាប់ជំរិតពលរដ្ឋកូរ៉េ ១១ដងបានកើតឡើងក្នុងប្រទេសថៃ

    ថៃ៖ របាយការ​ណ៍មួយបង្ហាញថា មានករណីចាប់ជំរិតជនជាតិកូរ៉េខាងត្បូងរហូតដល់ ១១ករណីបានកើតឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែតុលា។ របាយការណ៍ខាងលើនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន The Korea Economic Daily ដែលបានស្រង់ទិន្នន័យផ្លូវការពីក្រសួងការបរទេសកូរ៉េខាងត្បូង។

    ប្រភពខាងលើបានបន្តថា ករណីចាប់ជំរិតទាំង ១១ដងនេះបានកើតឡើងចំនួន ១ដងនៅក្នុងឆ្នាំ២០២២ កើតឡើងចំនួន ៥ដងនៅក្នុងឆ្នាំ ២០២៣ និង ៥ដងផ្សេងទៀតបានកើតឡើងនៅក្នុងឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមករណីចាប់ជំរិតទាំងអស់នោះ​​ គឺមានករណីចាប់ជំរិតមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៤ បានបណ្តាលឱ្យជនរងគ្រោះជាបុរសជនជាតិកូរ៉េខាងត្បូងអាយុ ៣៤ឆ្នាំម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយក្រុមឃាតករមានចំនួន ៣នាក់ ជាពលរដ្ឋកូរ៉េខាងត្បូងដូចគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: