អន្តរជាតិ

ព្យុះត្រូពិច Fengshen បានបណ្តាលឱ្យពលរដ្ឋហ្វីលីពីន ៧នាក់បាត់បង់ជីវិត និងជាង ២២ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
October 20, 2025

ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Fengshen នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី២០ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិមួយនេះក៏បានបង្ខំឱ្យប្រជាពលរដ្ឋហ្វីលីពីនជាង ២២,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានកូនក្មេងចំនួន ២នាក់ផងដែរ ដែលបានស្លាប់ដោយសារតែមានដើមត្នោតបាក់សង្កត់ពីលើ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះ ព្យុះត្រូពិច Fengshen នៅតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតាមតំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុង Roxas នៃខេត្ត Capiz ដែលស្ថិតភាគខាងលិចប្រទេសហ្វីលីពីន ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះត្រូពិច Fengshen អាចនឹងបន្តដំណើរទៅកាន់ប្រទេសចិននិងវៀតណាមផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: