ឥណ្ឌាជម្លៀសពលរដ្ឋជាង ៥០,០០០នាក់ជាបន្ទាន់ ដោយសារព្យុះស៊ីក្លូនម៉ុនតា
- BY
- Pheakdey
- October 27, 2025
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានធ្វើការជម្លៀសពលរដ្ឋជាង ៥០,០០០នាក់ជាបន្ទាន់មុនការមកដល់របស់ព្យុះស៊ីក្លូនម៉ុនតា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia នៅក្នុងថ្ងៃទី២៧ ខែតុលា។ តាមការព្យាករណ៍ព្យុះអាចនឹងធ្វើដំណើទៅដល់ប្រទេសឥណ្ឌានៅថ្ងៃទី២៨ ហើយឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង។

ប្រភពខាងលើបានបន្តថា ចំពោះទីតាំងដែលអាចរងឥទ្ធិពលអាក្រក់ពីព្យុះស៊ីក្លូនម៉ុនតាគឺមាន ២កន្លែង ដោយទីតាំងទី១ គឺ រដ្ឋ Andhra Pradesh ដែលស្ថិតប៉ែកខាងត្បូង នៃប្រទេសឥណ្ឌា។ ចំពោះទីតាំងទី២ វិញ គឺរដ្ឋ Odisha ដែលស្ថិតនៅភាគកើត នៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរធ្វើការជម្លៀសខ្លួនទាំងជាង ៥០,០០០នាក់ខាងលើនេះ គឺជាពលរដ្ឋដែលស្ថិតនៅតំបន់មានហានិភ័យគ្រោះថ្នាក់ធ្ងន់ធរ ខណៈព្យុះស៊ីក្លូនម៉ុនតាអាចនឹងបង្កផលប៉ះពាល់កម្រិតស្រាលដល់ពលរដ្ឋប្រមាណជា ៣,៩លាននាក់ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






