ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ

    BY Pheakdey October 24, 2025
    លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ជំនួបដ៏មានសារៈសំខាន់ខាងលើនេះគឺជាផ្នែកមួយនៃដំណើរទស្សកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី ដែលតាមគម្រោងគឺលោកនឹងត្រូវជួបជាមួយមេដឹងនាំនៃប្រទេសជាច្រើនទៀតផងដែរ។

    បើតាមលោក Karoline Leavitt ដែលជាអ្នកនាំពាក្យឱ្យសេតវិមានអាមេរិកបានបញ្ជាក់ថា តាមគម្រោងគឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីននៅយប់ថ្ងៃទី ២៤ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៦ ទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ហើយចុងក្រោយគឺលោកនឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃទី៣០ ខែតុលា។ ក្រោយការជូនដំណឹងពីជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំង ២ខាងលើនេះ គេបានរំពឹងថា ពួកគាត់អាចនឹងជួយសម្របសម្រួលបញ្ហាសង្គ្រាមពាណិជកម្ម និងសេដ្ឋកិច្ចសកលឱ្យមានភាពល្អប្រសើរឡើងវិញ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: