ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាសម្ដែងជើងចាស់របស់ TVB លោក Benz Hui បានទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ

    BY Pheakdey October 28, 2025
    តារាសម្ដែងជើងចាស់របស់ TVB លោក Benz Hui បានទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ

    ហុងកុង៖ តារាសម្តែងជើងចាស់ហុងកុងដ៏ល្បីមួយរូបគឺលោក Benz Hui បានទទួលមរណភាពហើយ នៅវេលាម៉ោង ២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One។ គិតត្រឹមពេលទទួលមរណភាពនេះ លោក  Benz Hui មានអាយុ ៧៦ឆ្នាំ។

    ប្រភពខាងលើបានបន្តថា លោក Benz Hui បានស្លាប់បាត់បង់ជីវិតដោយសារតែលោកមានជំងឺខ្សោយសរីរាង្គជាច្រើន ខណៈភាពចុះទន់ខ្សោយនៃសរីរាង្គនោះទៀតសោត គឺដោយសារតែរូបលោកមានមេរោគនៃជំងឺមហារីកនៅក្នុងខ្លួនជាយូរមកហើយ។ ដំណឹងមរណភាពរបស់លោក Benz Hui បានធ្វើឱ្យសមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងក្រុមអ្នកគាំទ្ររូបលោកជាច្រើនមានការតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំង ដ្បិតការស្លាប់របស់គាត់បានកើតឡើងលឿនខ្លាំងណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Asia One

    Share This Post: