អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅអណ្តូងរ៉ែមួយកន្លែងនៅអូស្រ្តាលី

BY
Pheakdey
October 28, 2025

អូស្រ្តាលី៖ យ៉ាងយោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅក្នុងអណ្តូងរ៉ែមួយកន្លែងនៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។

ប្រភពខាងលើបានបន្តថា កន្លែងកើតហេតុណ៍ខាងលើនេះគឺជាអណ្តូងរ៉ែក្រោមដីមួយកន្លែង ដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ និងមានទីតាំងស្ថិតនៅក្នុងរដ្ឋ New South Wales ភាគខាងកើតនៃប្រទេសអូស្រ្តាលី។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ទាំងជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសគឺសុទ្ធតែជាកម្មករ ដែលកំពុងបំពេញការពារនៅក្នុងអណ្តូងរ៉ែខាងលើ ខណៈហេតុផលការផ្ទុះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: