មន្ត្រីជាន់ខ្ពស់អាមេរិកសង្ឃឹមថា ថៃនឹងធ្វើការជាមួយកម្ពុជា លើការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ជាបន្ទាន់
- BY
- Pheakdey
- October 28, 2025
អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើជាមួយកម្ពុជាដើម្បីដោះលែងទាហានកម្ពុជាទាំង ១៨រូបជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuter នៅក្នុងថ្ងៃទី២៨ ខែតុលា។ ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើង ក្រោយប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសម៉ាឡេស៊ីរួចរាល់ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជានោះ ក៏មានការចូលរួមចុះហត្ថលេខាធ្វើសាក្សីពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ៣ខែហើយ ដែលភាគីថៃបានចាប់ខ្លួនទាហានកម្ពុជាទាំង ១៨រូបនោះ ខណៈភាគីថៃបានអះអាងថា ទាហានទាំង ១៨រូបនោះមានសុខភាពល្អជាធម្មតា៕


អត្ថបទ៖ ភក្តី
ប្រភព៖ Reuter
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






