ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គិភ័យកំពុងឆាបឆេះលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

    BY Pheakdey November 1, 2025
    អគ្គិភ័យកំពុងឆាបឆេះលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ អគ្គិភ័យកំពុងឆាបឆេះនៅលើអគារ Petronas Tower 3 កណ្តាលទីក្រុងគូឡាឡាំពួ​ នៃប្រទេសម៉ាឡេស៊ីយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃទី១ ខែវិច្ឆិកា។​​ ព័ត៌មានបឋមដែលអាជ្ញាធរម៉ាឡេស៊ីទទួលបាន គឺអគ្គិភ័យបានផ្តើមចេញពីភោជនីយដ្ឋានមួយនៅជាន់ខាងលើអគារ ខណៈមូលហេតុជាក់លាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

    សូមបញ្ជាក់ថា អគារ Petronas Tower 3 ដែលមានកម្ពស់ ៦០ជាន់ គឺអគារពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងអគារនេះមានក្រុមហ៊ុន ការិយាល័យ ភោជនីយដ្ឋាន និងហាងលក់ទំនិញល្បីៗជាច្រើនផងដែរ។ អគារ អគារ Petronas Tower 3 ឬពេលខ្លះត្រូវបានហៅថា អគារ Menara Carigali មានទីតាំងនៅជិតនឹងអគារភ្លោះ Petronas Twin Towers ដែលជានិមិត្តរូបរបស់ប្រទេសម៉ាឡេស៊ី និងជាទិសដៅទេសចរណ៍ល្បីល្បាញបំផុតមួយនៅក្នុងតំបន់អាស៊ីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: