ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃរឹបអូសប្រេងកូឡាផ្សំពីរុក្ខជាតិខុសច្បាប់ជាង ២លានដប ដែលមានតម្លៃជាទឹកប្រាក់ជាង ៣,៧លានដុល្លារ

    BY Pheakdey October 31, 2025
    អាជ្ញាធរថៃរឹបអូសប្រេងកូឡាផ្សំពីរុក្ខជាតិខុសច្បាប់ជាង ២លានដប ដែលមានតម្លៃជាទឹកប្រាក់ជាង ៣,៧លានដុល្លារ

    ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ បានរឹងអូនប្រេងកូឡាផ្សំពីរុក្ខជាតិ (Herbal Inhaler) ខុសច្បាប់ចំនួន ២ ៣៥០ ០០០ដប  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mother Ship នៅក្នុងថ្ងៃទី៣១ ខែតុលា។ ផលិតផលក្លែងក្លាយទាំងជាង ២លានដបនេះមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២០លានបាត (ជាង ៣,៧លានដុល្លារ)។

    បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ​​​ផលិតផលក្លែងក្លាយទាំងអស់នោះមានចំនួន ៩ប្រភេទផ្សេងគ្នា​ និងត្រូវបានផលិតនៅទីតាំងចំនួន ៤កន្លែងផ្សេងគ្នាផងដែរ។ ក្រុមជនខិលខូចបានប្រើប្រាស់អាជ្ញាបណ្ណរោងចក្រស្របច្បាប់តែមួយប៉ុណ្ណោះ ដែលជារោងចក្រមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក តែជាក់ស្តែងពួកគេបានបង្កើតរោងចក្រនៅតាមទីតាំងផ្សេងៗទៀតជាច្រើនទៀត ដើម្បីផលិតប្រេងកូឡាទាំងនេះដោយគ្មានការត្រួតពិនិត្យពីសំណាក់អាជ្ញាធរនោះទេ។ ប្រភពខាងលើបានបន្តថា ចំពោះករណីបទល្មើសនេះជនខិលខូចអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១លានបាត (ជាង ៣០,០០០ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Mother Ship

    Share This Post: