តួលេខអ្នកបាត់បង់ជីវិតដោយសារបញ្ហាបាក់ដីនៅឥណ្ឌូណេស៊ី កើនឡើងដល់ ៣០នាក់
- BY
- Pheakdey
- November 21, 2025
ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាបាក់ដីនៅតំបន់ភាគកណ្តាលនៃខេត្ត Java ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ចំនួន ៣០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះនៅមានមនុស្សចំនួន២១ នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។

គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃទី១៧ ខែវិច្ឆិកាម្លេះ ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការជួយសង្គ្រោះនិងតាមរកអ្នកបាត់ខ្លួននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ ដែលជាឧបសគ្គដ៏ចម្បងមួយក្នុងការជីកកកាយរកមនុស្សដែលបានកប់នៅក្នុងដី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្រុមមនុស្សដែលបានកំពុងបាត់ខ្លួននៅទាំងអស់នោះគឺទំនងជាបានកប់ជាប់នៅក្នុងដីជម្រៅចន្លោះពី ៣-៨ម៉ែត្រ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






