ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅវៀតណាមកើនឡើងដល់ ៤១នាក់​ និង ៩នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 21, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅវៀតណាមកើនឡើងដល់ ៤១នាក់​ និង ៩នាក់កំពុងបាត់ខ្លួន

    វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅភាគកណ្តាលនៃប្រទេសវៀតណាមបានកើនឡើងដល់ ៤១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២១ ខែវិច្ឆិកា។ ជាមួយគ្នានេះ ក៏មានពលរដ្ឋវៀតណាមចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

    សូមរម្លឹកជូនថា តំបន់ភាគកណ្តាលនៃប្រទេសវៀតណាមបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងនិងបន្តធ្លាក់ឥតឈប់ឈរអស់រយៈពេលជាង ១សប្តាហ៍មកហើយ ខណៈបរិមាណទឹកភ្លៀងដ៏ច្រើននេះក៏បានបណ្តាលឱ្យតំបន់មួយចំនួនត្រូវជន់លិច និងកើតមានបញ្ហាបាក់ស្រុតដីផងដែរ។ ចំពោះផលប៉ះពាល់ជាទូទៅវិញ គឺមានផ្ទះជាង ៥២,០០០ខ្នងត្រូវបានទឹកជន់លិច ហើយពលរដ្ឋប្រមាណជាកន្លះលាននាក់ត្រូវរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ឬខកខានមិនអាចធ្វើសកម្មភាពអាជីវកម្មបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: