អន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា “ស្នាមថើបដំបូង” នៅលើពិភពលោក បានកើតឡើងកាលពីជាង ២០លានឆ្នាំមុន

BY
Pheakdey
November 19, 2025

ហូឡង់៖ ពាក្យថា “ស្នាមថើបដំបូង” ត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកយកទៅប្រើប្រាស់នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ហើយពាក្យប៉ុន្មានម៉ាត់នេះហាក់មានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់នៅក្នុងខ្លឹមសារបទចម្រៀង ឬភាពយន្តបែបមនោសញ្ចេតនាស្នេហា។ បើទោះជាមនុស្សគ្រប់គ្នាសុទ្ធតែអាចនិយាយពាក្យនេះបានក៏ពិតមែន តែប្រហែលជាមិនមានមនុស្សច្រើននោះទេ ដែលអាចដឹងថា ស្នាមថើបដំបូងនៅលើពិភពលោក បានកើតឡើងនៅពេលណា និងបង្កើតឡើងដោយអ្នកណា?

យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Oxford រួមជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យា Florida បានរកឃើញថា ស្នាមថើបដំបូងគេបំផុតនៅលើពិភពលោកបានកើតឡើងនៅក្នុងរយៈពេលប្រហែលជា ២១,៥លានឆ្នាំមុន។ លទ្ធផលនៃការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះបានបញ្ជាក់ផងដែរ អ្នកដែលបានបង្កើតស្នាមថើបដំបូងនៅលើពិភពលោកនេះមិនមែនជាមនុស្សជាតិឡើង តែគឺជាបុព្វបុរសរបស់សត្វស្វាមួយប្រភេទ ឈ្មោះ Apes ដោយនៅពេលនោះក្រុមសត្វស្វាប្រភេទនេះបានចាប់ផ្តើមអភិវឌ្ឍន៍សកម្មភាពថើបគ្នាជាលើកដំបូង៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: