ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដោយសារបញ្ហាទឹកជំនន់ ដែលបានបណ្តាលឱ្យមនុស្សជាង ១៥០នាក់បាត់បង់ជីវិត​ និងជាង​ ១៩០នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 30, 2025
    ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដោយសារបញ្ហាទឹកជំនន់ ដែលបានបណ្តាលឱ្យមនុស្សជាង ១៥០នាក់បាត់បង់ជីវិត​ និងជាង​ ១៩០នាក់កំពុងបាត់ខ្លួន

    ស្រីលង្កា៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្រោយជួបប្រទះនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា។ ទឹកជំនន់និងអមដោយបញ្ហាបាក់ដី ដែលកំពុងវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសស្រីលង្កានៅពេលនេះ គឺជាជំនន់ទឹកភ្លៀងដែលបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។

    បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា គិតត្រឹមពលនេះគ្រោះធម្មជាតិដ៏កម្រនេះបានបណ្តាលឱ្យពលរដ្ឋស្រីលង្កាចំនួន ១៥៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ១៩១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទន្ទឹមគ្នានេះ ទឹកជំនន់ក៏បានបង្កឱ្យមានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើននាក់យ៉ាងខ្លាំងផងដែរ ដោយក្នុងនោះមានផ្ទះចំនួន ២,០០០ខ្នងត្រូវបានបំផ្លាញទាំងស្រុង ពលរដ្ឋជាង ១០៨,០០០នាក់ត្រូវ​បង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ហើយត្រូវទៅស្នាក់នៅរួមគ្នានៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: