ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហុងកុងរៀបចំពិធីកាន់ទុក្ខផ្លូវការរយៈពេល ៣ថ្ងៃ ខណៈតួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះអគារកើនដល់ ១២៨នាក់ និង ១៥០នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 30, 2025
    ហុងកុងរៀបចំពិធីកាន់ទុក្ខផ្លូវការរយៈពេល ៣ថ្ងៃ ខណៈតួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះអគារកើនដល់ ១២៨នាក់ និង ១៥០នាក់កំពុងបាត់ខ្លួន

    ហុងកុង៖ រដ្ឋបាលក្រុងហុងបានរៀបចំពិធីកាន់ទុក្ខជាផ្លូវការរយៈពេល ៣ថ្ងៃ​ ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៣០ ខែវិច្ឆិកា។ ពិធីកាន់ទុក្ខដែលត្រូវធ្វើឡើងនៅទូទាំងក្រុងហុងកុងនេះគឺត្រូវធ្វើឡើងចាប់ទីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា រហូដល់ថ្ងៃច័ន្ទ ទី១ ខែធ្នូ។

    បើតាមអាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនឡើងដល់ចំនួន ១២៨នាក់ និងជាច្រើននាក់បានរងរបួសធ្ងន់និងស្រាល ខណៈមនុស្ស ១៥០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា ចំពោះអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះគឺទំនងជាបានស្លាប់នៅក្នុងអគ្គិភ័យអស់ទៅហើយ តែដរាបណាគេនៅមិនទាន់អាចរកឃើញសាកសពពួកគេ គឺអាជ្ញាធរនៅតែចាត់ទុកថា ពួកគេកំពុងបាត់ខ្លួន និងមិនទាន់រាប់បញ្ចូលក្នុងតួលេខអ្នកស្លាប់ជាផ្លូវការនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: