ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើងសាកល្បងមួយគ្រឿងនៅប្រទេសចិន បានបើកបុកហ្វូងកម្មករយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត និង ២នាក់រងរបួស

    BY Pheakdey November 27, 2025
    រថភ្លើងសាកល្បងមួយគ្រឿងនៅប្រទេសចិន បានបើកបុកហ្វូងកម្មករយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត និង ២នាក់រងរបួស

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើកបុកក្រុមកម្មករស្ថានីយរថភ្លើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងស្ថានីយរថភ្លើង Luoyang Town Railway Station ស្ថិតនៅក្នុងក្រុង Kunming ខេត្ត Yunnan ភាគនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេល ដែលរថភ្លើងមួយគ្រឿងនេះកំពុង​សាកល្បង​ឧបករណ៍​ចាប់​សញ្ញា​រញ្ជួយ​ដី ហើយជ្រុលទៅបុកហ្វូងកម្មករនៅចំណុចផ្លូវកែងមួយយ៉ាងពេញទំហឹងតែម្តង។ សូមបញ្ជាក់ជូនថា គ្រោះថ្នាក់ដ៏កម្រនេះ គឺជាហេតុការណ៍គ្រោះថ្នាក់ក្នុងស្ថានីយរថភ្លើង ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចិន បើគិតក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: