ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាម នឹងពិន័យអ្នកលក់ដែលមិនចេញវិក្កយបត្រ​ឱ្យភ្ញៀវ ជាប្រាក់ជាង ៣,០០០ដុល្លារ

    BY Pheakdey December 5, 2025
    វៀតណាម នឹងពិន័យអ្នកលក់ដែលមិនចេញវិក្កយបត្រ​ឱ្យភ្ញៀវ ជាប្រាក់ជាង ៣,០០០ដុល្លារ

    វៀតណាម៖ ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យជាប្រាក់រហូតដល់ ៨០លានដុង (ជាង ៣,០០០ ដុល្លារ) ចំពោះអ្នកលក់ ដែលមិនបានចេញ​វិក្កយបត្រ​ឱ្យអតិថិជន ឬចេញ​វិក្កយបត្រ​ខុសពេលលក់ទំនិញជាក់ស្តែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៥​ ខែធ្នូ។ ច្បាប់ផាកពិន័យខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ តទៅ និងអនុវត្តចំពោះការខកខានមិនបានចេញ​វិក្កយបត្រ​លើសពី ៥០ដងឡើងទៅ។

    បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការអនុវត្តច្បាប់ខាលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការក្លែងបន្លំការបង់ពន្ធ​ជូនរដ្ឋ ខណៈយោងទៅតាមច្បាប់ក្នុងប្រទេសវៀតណាមបានកំណត់ថា អង្គការ សហគ្រាស បុគ្គលឬគ្រួសារអាជីវកម្ម និងសហករណ៍ ត្រូវតែចេញវិក្កយបត្រ និងផ្តល់ជូនទៅអ្នកទិញនៅពេលលក់ទំនិញ។ សូមបញ្ជាក់ជូនថា ការអនុវត្តច្បាប់ខាងលើនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសវៀតណាមឡើយ ដ្បិតវៀតណាមធ្លាប់មានច្បាប់ផាកពិន័យចំពោះករណីនេះយូរមកហើយ គ្រាន់តែថាច្បាប់ចាស់មានការផាកពិន័យតិចតួចនិងមិនសូវមានប្រសិទ្ធភាព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: