ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាសម្តែងថៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពាក់ព័ន្ធការឆបោកប្រាក់ជាង ១២លានដុល្លារ

    BY Pheakdey December 3, 2025
    តារាសម្តែងថៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពាក់ព័ន្ធការឆបោកប្រាក់ជាង ១២លានដុល្លារ

    ថៃ៖ តារាសម្តែងថៃ អ្នកនាង Nana Rybena ត្រូវបានប៉ូលិសចាប់ខ្លួនហើយ ក្នុងសំណុំរឿងក្លែងបន្លំប្រាក់ ដែលធ្វើឱ្យជនរងគ្រោះជាច្រើននាក់ត្រូវខាតបង់ប្រាក់ជាង ៤០០លានបាត (ជាង ១២លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃទី៣ ខែធ្នូ។ នៅក្នុងសំណុំរឿងដដែលនេះប៉ូលិសថៃក៏បានចាប់ខ្លួនប្តីរបស់តារាវ័យ ៤៥ឆ្នាំរូបនេះម្នាក់ទៀតមានឈ្មោះថា Way ផងដែរ។

    បើតាមការិយាល័យស៊ើបអង្កេតកណ្តាល (Central Investigation Bureau) របស់ប្រទេសថៃបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធនេះបានធ្វើសកម្មភាពបោកបញ្ឆោតមិត្តភក្តិ និងអ្នកស្គាល់ពួកគេជាច្រើននាក់ឱ្យដាក់ប្រាក់វិនិយោគក្នុងអាជីវកម្មរបស់ពួកគាត់និងសន្យាថា ផ្តល់ប្រាក់ត្រលប់ទៅកាន់ក្រុមជនរងគ្រោះវិញក្នុងចំនួនយ៉ាងច្រើន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមជនរងគ្រោះមិនអាចទទួលបានប្រាក់តាមការសន្យាឡើយ ហើយមានជនរងគ្រោះរងចំនួន ១៧បានសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលារ ទើបថ្មីៗនេះមានការស៊ើបអង្កេតនិងឈានដល់ការចាបខ្លួនពួកគេតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: