អន្តរជាតិ
ខេត្ត Xinjiang របស់ចិន រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ
BY Pheakdey
December 4, 2025
ចិន៖ ប្រទេសចិនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី៤ ខែធ្នូ។ ទីតាំងដែលកើតមានគ្រោះធម្មជាតិខាលើនេះគឺ ស្រុក Akqi នៃខេត្ត Xinjiang ដែលនៅជាប់ព្រំប្រទល់ជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន។

បើយោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យមានរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ១០គីឡូម៉ែត្រ ប៉ុន្តែពុំមានសញ្ញាបង្ហាញអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិនោះទេ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានបង្ហាញថា មានជនរងគ្រោះឬអត់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time