Pheakdey
  • អន្តរជាតិ

    តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា បានទាញសញ្ញាអាសន្នអំពីការកើតមានបញ្ហាបាក់ដី និងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់ជាបន្ទាន់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ ចំពោះទីតាំងដែលស្ថិតនៅក្នុងគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺទីក្រុង Kaohsiung ដែលស្ថិតនៅប៉ែកខាងត្បូង នៃកោះតៃវ៉ាន់។ បើតាមលោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា​ ក្រុមពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនិងត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់នោះគឺមានចំនួនសរុប ៣,៣៣៧នាក់ ហើយទីតាំងសុវត្ថិភាពដែលពួកគេត្រូវជម្លៀសខ្លួនទៅស្នាក់នៅជាបណ្តោះអាសន្ននោះគឺជំរំនៅក្នុងក្រុង Guangfu។ គួររម្លឹកជូនថា កាលពីអំឡុងខែកញ្ញាកន្លងទៅ ទីក្រុង Hualien របស់តៃវ៉ាន់ក៏បានរងនូវការវាយប្រហារខ្យល់ព្យុះយ៉ាងធ្ងន់ធ្ងរដែរ ដោយពេលនោះបានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2025
  • អន្តរជាតិ

    វៀតណាម៖ បុរសវៀតណាមចំនួន ៣នាក់មានសំណាងនៅរស់មានជីវិត ក្រោយត្រូវអណ្តែតនៅលើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង ៤០ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ បុរសទាំង ៣នាក់នេះត្រូវបានព្យុះទីហ្វុងកាល់ម៉ាហ្គីបោកបក់ឱ្យរសាត់ទៅឆ្ងាយពីឆ្នេរសមុទ្រកាលពីអំឡុងថ្ងៃទី៨ កន្លងទៅ។ នៅក្នុងថ្ងៃកើតហេតុនោះក្រុមអាជ្ញាធរវៀតណាមក៏បានព្យាយាមស្វែងរកពួកគាត់ដែរ តែរកមិនឃើញទាល់សោះ ហើយក្នុងរយៈពេលជាង ៤០ម៉ោងក្រោយពេលកើតហេតុ ទើបគេបានប្រទះឃើញពួកគាត់អណ្តែតតែងតោលនៅផ្ទៃសមុទ្រយ៉ាងឆ្ងាយពីឆ្នេរ និងត្រូវបានគេជួយសង្គ្រោះតែម្តង។ សូមបញ្ជាក់ជូនថាកាលពីសប្តហ៍មុន ព្យុះទីហ្វុងកាល់ម៉ាហ្គីបានបណ្តាលឱ្យពលរដ្ឋនៅក្នុងប្រទេសវៀតណាមចំនួន ៥នាក់ និងពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីនជាង ២០០នាក់បានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅតំបន់ប្រវត្តិសាស្រ្ត Red Fort ក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ២០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ នៅចំពោះមុខហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាឱ្យថា គ្រប់មុំទាំងអស់នៃទីតាំងកើតហេតុកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅក្នុងការស៊ើបអង្កេតខាងលើនេះក៏មានការចូលរួមពីភ្នាក់ងារជំនាញផ្នែកភេរវកម្មផងដែរ ដើម្បីស្វែងរកឱ្យឃើញមូលហេតុពិតប្រាកថា ហេតុការណ៍ផ្ទុះនេះគឺជាករណីធ្វើភេរវកម្ម ឬជាការផ្ទុះដោយហេតុផលបច្ចេកទេសណាមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    November 11, 2025
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានប្រកាសលុបចោលគ្រប់ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងកម្ពុជា ក្រោយមានករណីទាហានថៃចំនួន ២នាក់ដើរជាន់មីននៅតាមតំបន់ព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod នៅក្នុងថ្ងៃទី១០ ខែវិច្ឆិកា។ នៅក្នុងប្រតិបត្តិការណ៍ដែលត្រូវលុបចោលទាំងអស់នោះក៏មានទាំងផែនការបញ្ជូនកងទ័ពកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ករណីមានទាហានថៃដើរជាន់មីនជាថ្មីម្តងទៀតនេះបានកើតឡើងនៅក្នុងខេត្តស៊ីសាកេត នាថ្ងៃទី១០ ខែវិច្ឆិកានេះ ខណៈទាហានថៃទាំង ២រូបនោះត្រូវបានរាយការណ៍ថា បានរងរបួសនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចាត់ទុកហេតុការណ៍ខាងលើនេះថា គឺជាអរិភាពចំពោះប្រទេសថៃ និងជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ Khaosod

    November 10, 2025
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង នៅក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗហើយ ហេតុការណ៍អកុសនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមលោក Mohamad Anuar Mohamad Amdzah មេបញ្ជាការប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះម៉ាឡេស៊ីបានបញ្ជាក់ថា កប៉ាល់ដែលត្រូវបានភ្លើងឆេះនោះគឺជាកប៉ាល់ដឹកទំនិញ MSC Kyparissia ដែលបានចូលចតនៅកំពង់ផែ Tanjung Pelepas (PTP) ហើយភ្លើងបានចាប់ផ្តើមឆេះចេញពីផ្នែក​ខាងក្រោម​នៃ​ប្លុក​ទី ៥ របស់កប៉ាល់​ ខណៈដែលក្រុមបុគ្គលិកកំពុងតែរុះរើយកកុងតឺន័រចេញពីកប៉ាល់។ មេបញ្ជាការប្រតិបត្តិការរូបនេះបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមានម្នាក់ជាជនជាតិម៉ាឡេស៊ី ម្នាក់ជាជនជាតិហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអង់គ្លេស។

    November 8, 2025
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ ជើងហោះហើរជាង​ ១,២០០ជើងនៅទូទាំងសហរដ្ឋអាមេរិកត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ដោយសារតែរដ្ឋាភិបាលគ្មានប្រាក់ខែបើកឱ្យបុគ្គលិកសហព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែវិច្ឆិកា។ វិបត្តិជាប់គាំងថវិកា​ដែលកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិកនៅពេលនេះគឺបានកើតឡើងដោយសារតែ​សភាខុនហ្រ្គេស​នៅតែមិនទាន់អាចបោះឆ្នោតអនុម័តកញ្ចប់ថវិកាបាននៅឡើយទេ។ គួររម្លឹកជូនថា គិតត្រឹមពេលនេះគឺវាមានរយៈពេលជិត ៤០ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរិកត្រូវស្ថិតនៅក្នុងស្ថានភាពបិទទ្វារ (Government Shutdown) ដ្បិតសមាជិកសភានៃគណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​កាន់អំណាច​នៅមិនទាន់និយាយ​មិនចុះសម្រុងគ្នាទាល់តែសោះទាក់ទង​នឹង​ច្បាប់ថវិកាជាតិ។ នៅចំពោះការបិទរដ្ឋាភិបាលជាបណ្តោះអាសន្ន​នេះ បានធ្វើឱ្យមន្រ្តី និងបុគ្គលិករដ្ឋសហព័ន្ធ​ជាង ១,៤លាននាក់ត្រូវធ្វើការងារដោយគ្មានប្រាក់ខែ ឬព្យួរពីការងារជាង ១ខែមកហើយ ហើយនេះក៏ជា​លើកទី១​ក្នុង​ប្រវត្តិសាស្រ្ត​ផងដែរ ដែលអាមេរិកត្រូវជួបវិបត្តិថវិកាក្នុងរយៈពេលដ៏​វែងដូចនេះ។ បើតាមលោក Sean Duffy រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនអាមេរិកបានបញ្ជាក់ថា ជើងហោះហើរនឹងត្រូវកាត់បន្ថយបន្ថែមទៀតចន្លោះពី ​៤-១០% នៅសប្តាហ៍ក្រោយ

    November 8, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំអគាររោងចក្រថាមពលមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងកប់ជាប់នៅក្រោមគំនរអគារ ដែលបានបាក់បែកផងដែរ។ ប្រភពខាងលើបានបន្តថា អគាររោងចក្រដែលបានដួលរលំនោះគឺជាអគាររោងចក្ររបស់ក្រុមហ៊ុន Korea East-West Power ដែលមានទីតាំងនៅក្នុងទីក្រុង Ulsan ហើយជនរងគ្រោះដែលបានស្លាប់និងកំពុងជាប់នៅក្រោមគំនរអគារទាំងអស់នោះគឺសុទ្ធតែជាកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់អគារនេះផ្ទាល់តែម្តង។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម មីនសុក បានបញ្ជាឱ្យក្រសួងទាំងអស់ធ្វើការចល័តបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដោយផ្តល់អាទិភាពខ្ពស់បំផុតលើការជួយសង្គ្រោះអ្នកដែលកំពុងជាប់គាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 7, 2025
  • អន្តរជាតិ

    ឥណ្ឌា៖​ តម្លៃអង្ករនៅអាស៊ីកំពុងបន្តធ្លាក់ចុះ ខណៈប្រទេសឥណ្ឌាកំពុងបន្ថែមការប្រមូលផលស្រូវនិងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលបាននាំចេញអង្ករដ៏ច្រើនបំផុតមួយទៅកាន់ទីផ្សារពិភពលោក។ គួរកត់សម្គាល់ថា នៅចំពោះមុខដែលទិន្នផលអង្ករនៅក្នុងប្រទេសឥណ្ឌាកំពុងកើនឡើងយ៉ាងខ្ពស់នេះ តម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីដោយគិតត្រឹមខែវិច្ឆិកានេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ដល់កម្រិតមិនធ្លាប់កើតមាននោះទេ បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមលោក Nitin Gupta ដែលជាអនុប្រធាន​ក្រុមហ៊ុនលក់អង្ករ Olam Agri India បានឱ្យដឹងថា ថ្មីៗនេះប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងលិចកំពុងសម្រុកនាំអង្ករចូលយ៉ាងច្រើន ពោលគឺសម្រាប់ស្តុកទុកប្រើប្រាស់ក្នុងរយៈពេល ៣-៥ខែទៅមុខទៀត ហើយប្រទេសជាអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេទៅកាន់ប្រទេសទាំងនោះគឺប្រទេសឥណ្ឌា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 7, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ១៤០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្វិពលរបស់ព្យុះទីហ្វុងកាល់ម៉ាហ្គី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧​ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ១២៧នាក់ទៀតកំពុងតែបាត់ខ្លួនផងដែរ។ សូមបញ្ជាក់ជូនថា តួលេខអ្នកស្លាប់និងបាត់ខ្លួនខាងលើនេះគឺជារបាយការណ៍បូកសរុបចំនួនជនរងគ្រោះដែលបានកើតឡើងក្នុងរយៈមួយសប្តាហ៍កន្លងទៅនិងគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកាប៉ុណ្ណោះ ខណៈតួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតអ្នកកំពុងបាត់ខ្លួនមួយចំនួនក៏ត្រូវបានអាជ្ញាធរវៀតណាមព្យាករណ៍ជាបឋមថា ពួកគេទំនងជាបានស្លាប់ហើយដែរ។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាមរួចហើយ ពេលនេះព្យុះទីហ្វុងកាល់ម៉ាហ្គីកំពុងបន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីនបន្ថែមទៀត ហើយយោងតាមការព្យាករណ៍របស់អ្នកជំនាញ គឺព្យុះនេះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 7, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋក្នុងចំនួនចន្លោះពី ១០,០០០-១៥,០០០នាក់ ជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុងកាល់ម៉ាហ្គី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣​ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយខ្យល់ព្យុះខាងលើនេះគឺកោះ Leyte ដែលជាកោះធំបំផុតលំដាប់ទី៦ នៅក្នុងប្រទេសហ្វីលីពីន។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុងកាល់ម៉ាហ្គីនឹងបង្កឱ្យមានខ្យល់បោកបក់ក្នុងល្បឿនចន្លោះពី ១២០គីឡូម៉ែត្រ-១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងអាចបង្កឱ្យមានបញ្ហាបាក់ដីនៅតាមតំបន់មួយចំនួនផងដែរ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៣​ កន្លងទៅ កោះ Leyte ក៏ធ្លាប់រងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារព្យុះម្តងដែរ ដោយពេលនោះបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតជាង ៦,០០០នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 3, 2025