ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរវៀតណាម ចាប់ខ្លួនមនុស្ស ៣៥នាក់ក្នុងសំណុំរឿងលក់ផលិតផលក្លែងក្លាយតាមបណ្តាញអ៊ីនធឺណិត មានតម្លៃជាទឹកប្រាក់ ៣៥០លានដុល្លា

    BY Pheakdey January 8, 2026
    អាជ្ញាធរវៀតណាម ចាប់ខ្លួនមនុស្ស ៣៥នាក់ក្នុងសំណុំរឿងលក់ផលិតផលក្លែងក្លាយតាមបណ្តាញអ៊ីនធឺណិត មានតម្លៃជាទឹកប្រាក់ ៣៥០លានដុល្លា

    វៀតណាម៖ អាជ្ញាធរវៀតណាមបានចាប់ខ្លួនមនុស្ស ៣៥នាក់ នៅក្នុងសំណុំរឿងលក់ផលិតផលក្លែងក្លាយនៅតាមបណ្តាញសង្គម ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី៨ ខែមករា។ ការចាប់ខ្លួនក្រុមជនខិលខូចទាំងនេះត្រូវបានធ្វើឡើងនៅក្នុងក្រុងចំនួន ៥ផ្សេងគ្នានៅភាគខាងជើងប្រទេសវៀតណាម និងរួមមានទាំងទីក្រុងហាណូយផងដែរ។

    អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្រុមជនខិលខូចទាំងអស់នេះបានប្រើប្រាស់គណនី Online Gambling និងគណនីបណ្តាញសង្គមមួយចំនួនផងដែរ ដើម្បីផ្សព្វផ្សាយលក់ផលិតរបស់ពួកគេ ហើយការទូទាត់ប្រាក់ទិញទំនិញគឺភាគច្រើនត្រូវបានផ្ញើទៅកាន់គណនី Online Gambling របស់ពួកគេ ដើម្បីជៀសវាងការត្រួតពិនិត្យពីអាជ្ញាធរ។ យ៉ាងណាក្តី ក្រោយទទួលបានប្រាក់ពីអតិថិជនហើយ ក្រុមជនខិលខូចទាំងនេះមិនបានផ្ញើទៅទំនិញទៅកាន់ក្រុមអតិថិជននោះទេ។ ប្រភពខាងលើបានបន្តថា នៅក្នុងការបង្ក្រាបបទល្មើសដ៏ធំនេះ ប៉ូលិសវៀតណាមក៏បានរឹបអូសរថយន្តចំនួន ៥គ្រឿង និងទូរស័ព្ទចំនួន ៤២គ្រឿង និងបានបង្កកគណនីធនាគារចំនួន ១២៥ នៅក្នុងធនាគារចំនួន ៦ផ្សេងគ្នាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: