ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ៖ អាមេរិកកំពុងបើកប្រតិ​​ប​ត្តិការណ៍វាយប្រហារតាមផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរសារធាតុខុសច្បាប់នៅម៉ិចស៊ីកូ

    BY Pheakdey January 9, 2026
    លោក ដូណាល់ ត្រាំ៖ អាមេរិកកំពុងបើកប្រតិ​​ប​ត្តិការណ៍វាយប្រហារតាមផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរសារធាតុខុសច្បាប់នៅម៉ិចស៊ីកូ

    អាមេរិក៖ លោក ដូណាល់ ត្រាំ និយាយថា អាមេរិកនឹងបើកការវាយប្រហារតាមផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមករា។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីកងកម្លាំងអាមេរិកទើបបញ្ចប់ការវាយប្រហារតាមសមុទ្រមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងសមុទ្រការ៉ាប៊ីន។

    ឆ្លើយតបទៅនឹងក្រុមអ្នកាសែតនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានអះអាងដោយមិនស្ទាក់ស្ទើរថា ប្រតិបត្តិការណ៍វាយប្រហារតាមផ្លូវគោកប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងប្រទេសម៉ិចស៊ីកូកំពុងតែដំណើរការហើយក្នុងពេលឥលូវនេះ យ៉ាងណាក្តីប្រធានាធិបតីអាមេរិករូបនេះនៅមិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីគម្រោងវាយប្រហារនេះនៅឡើយទេ។ គួររម្លឹកជូនថា ចាប់តាំងខែកញ្ញា ឆ្នាំ២០២៥ មក កងកម្លាំងអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើទូកដឹកគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡា និងបានសម្លាប់ក្រុមឧក្រិដ្ឋនជាង ១០០នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: