អន្តរជាតិ
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាដកសហរដ្ឋអាមេរិកចេញពីអង្គការចំនួន ៦៦
BY Pheakdey
January 8, 2026
អាមេរិក៖ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការធំៗជាច្រើននៅជុំវិញពិភពលោកជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែមករា។ ការសម្រេចដកខ្លួនចេញអង្គការទាំងនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា អង្គការទាំងអស់នោះ «ធ្វើប្រតិបត្តិការផ្ទុយនឹងផលប្រយោជន៍ជាតិអាមេរិក»។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអង្គការដែលអាមេរិកសម្រេចដកខ្លួនលែងពាក់ព័ន្ធនោះ គឺមានអង្គការចំនួន ៣១ ជាអង្គការនៅក្រោមប្រតិបត្តិការណ៍របស់អង្គការសហប្រជាជាតិ (UN) និងអង្គការចំនួន ៣៥ផ្សេងទៀត គឺជាអង្គការដែលមិនមានការពាក់ព័ន្ធជាមួយនឹងអង្គការសហប្រជាជាតិនោះទេ។ យ៉ាងណាក្តី សេតវិមានអាមេរិកមិនបានបង្ហាញឈ្មោះអង្គការទាំងអស់នោះឱ្យបានជាក់លាក់នោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

