ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ នឹងយកពន្ធ ២៥% លើទំនិញរបស់ប្រទេស ដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ឺរ៉ង់

    BY Pheakdey January 13, 2026
    លោក ដូណាល់ ត្រាំ នឹងយកពន្ធ ២៥% លើទំនិញរបស់ប្រទេស ដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ឺរ៉ង់

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយយាថា លោកនឹងយកពន្ធនាំចូលទំនិញក្នុងអត្រា ២៥% ចំពោះប្រទេសទាំងឡាយណា ដែលជា “ដៃគូពាណិជ្ជកម្ម” ជាមួយប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមករា។ ការសម្រេចនេះក៏អាចផ្តល់ការរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកផងដែរ។

    ប្រភពខាងលើបានបន្តថា ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសអ៊ឺរ៉ង់មាន ដូចជាប្រទេសឥណ្ឌា តួគី ចិន និងបណ្តាប្រទេសនៅជិតខាងអ៊ឺរ៉ង់មួយចំនួនទៀតផងដែរ។ គួរកត់សម្គាល់ថា ការសម្រេចរបស់លោកប្រធានាធិបតីអាមេរិកនៅពេលនេះគឺកំពុងតែបង្កើនសម្ពាធលើរដ្ឋាភិបាលក្រុងតេអេរ៉ង់យ៉ាង​ខ្លាំង​ ខណៈចលនាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែរីកធំឡើងៗ។ ជុំវិញករណីតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់នេះផងដែរ គិតត្រឹមពេលនេះគឺមានអ្នកស្លាប់បាត់បង់ជីវិតជាង ៥០០នាក់ហើយ ដោយនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៤៩០នាក់ ជាក្រុមអ្នកតវ៉ា និង ៤៨នាក់ផ្សេងទៀតគឺជាក្រុមសន្តិសុខ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: