អន្តរជាតិ
លោក ដូណាល់ ត្រាំ បង្ហោះសារនៅលើបណ្តាញសង្គមថា គាត់គឺជា «ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា»
BY Pheakdey
January 13, 2026
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយប្រកាសថា រូបគាត់គឺជាអ្នកគ្រប់គ្រងបណ្តោះអាសន្ននៃប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន MTV កាលពីយប់ថ្ងៃទី១២ ខែមករា។
តាមរយៈបណ្តាញសង្គមដដែលនេះ លោក ដូណាល់ ត្រាំ ក៏បានចែករំលែករូបថតរបស់លោកពីគេហទំព័រ Wikipedia ដោយសរសេរថា «ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា»។ សកម្មភាពរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេឃើញថា គឺជាការសើចចំអកយ៉ាងខ្លាំងទៅកាន់លោកស្រី Delcy Rodriguez អនុប្រធាធិបតីវេណេស៊ុយអេឡា ដែលបានឡើងដឹកនាំប្រទេសវេណេស៊ុយអេឡា ក្រោយការចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងភរិយារបស់គាត់កាលពីថ្ងៃទី៣ ខែមករាកន្លងទៅនេះ ដោយកងកម្លាំងអាមេរិក៕
អត្ថបទ៖ ភក្តី
ប្រភព៖ MTV

