មនុស្សជា ៥០០នាក់បានបាត់បង់ជិវិត ដោយសារភាពចលាចលនៅអ៊ីរ៉ង់
អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានមនុស្សជាង ៥០០នាក់ បានស្លាប់បាង់បង់ជីវិតក្នុងការតវ៉ា និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែមករា។ នៅក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៤៩០នាក់ ជាក្រុមអ្នកតវ៉ា និង ៤៨នាក់ផ្សេងទៀតគឺជាក្រុមសន្តិសុខ។
នៅចំពោះមុខស្ថានភាពតានតឹងនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកកំពុងថ្លឹងថ្លែង ពីប្រភេទនៃអន្តរាគមន៍សម្រាប់ជួយដោះស្រាយភាពចលាចល ខណៈការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំក៏អាចជាជម្រើសមួយដែរ។ ឆ្លើយតបនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ រដ្ឋាភិបាលអ៊ីរ៉ង់បានគំរាមថា នឹងកម្ទេចមូលដ្ឋានទ័ពរបស់អាមេរិក ប្រសិនបើអាមេរិកជួយគាំទ្រក្រុមអ្នកតវ៉ាឱ្យនាំគ្នាធ្វើបាតុកម្មកាន់កាន់តែធំ និងធ្ងន់ធ្ងរជាងនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ hannel News Asia

