ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាផ្តល់ប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ/ម្នាក់ ទៅកាន់ពលរដ្ឋនៅតំបន់ Greenland ដើម្បីឱ្យពួកគេផ្តាច់ខ្លួនពីដាណឺម៉ាក ហើយមកចូលរួមជាមួយអាមេរិក

    BY Pheakdey January 9, 2026
    រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាផ្តល់ប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ/ម្នាក់ ទៅកាន់ពលរដ្ឋនៅតំបន់ Greenland ដើម្បីឱ្យពួកគេផ្តាច់ខ្លួនពីដាណឺម៉ាក ហើយមកចូលរួមជាមួយអាមេរិក

    អាមេរិក៖ ក្រុមមន្ត្រីអាមេរិកកំពុងពិភាក្សាលើកគម្រោងផ្តល់ប្រាក់មួយចំនួនទៅកាន់ពលរដ្ឋនៅតំបន់ហ្គ្រីនឡែន (Greenland) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមករា។ គម្រោងផ្តល់ប្រាក់នេះគឺជាផ្នែកមួយនៃការបញ្ចុះបញ្ចូលពួកគេឱ្យផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ហើយងាកមកចូលរួមជាមួយសហរដ្ឋអាមេរិក។

    ប្រភពខាងលើបានបន្តថា នៅក្នុងការពិភាក្សាផ្ទៃក្នុងនៅឯសេតវិមាន ក្រុមមន្ត្រីអាមេរិកបានលើកឡើងពីគម្រោងផ្តល់ប្រាក់ឧបត្ថម្ភទៅកាន់ពលរដ្ឋនៅតំបន់ហ្គ្រីនឡែនក្នុងម្នាក់ចន្លោះពី ១០,០០០ ដុល្លារ រហូតដល់ ១០០,០០០ ដុល្លារ។ យ៉ាងណាក្តី ការសម្រេចផ្លូវការយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះដែនដីស្វយ័តហ្គ្រីនឡែនរបស់ព្រះរាជាណាចក្រដាណឺម៉ាក គឺមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ៥៧,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: