អន្តរជាតិ
ក្រុមស្រ្តីកែភេទនៅប៉ាតាយ៉ា ព្រួតគ្នាវាយបុរសឥណ្ឌាម្នាក់ឱ្យរងរបួសធ្ងន់ ក្នុងជម្លោះបង់ថ្លៃសេវាកម្មពិសេស
BY Pheakdey
January 6, 2026
ថៃ៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវក្រុមស្ត្រីកែភេទថៃនៅទីក្រុងប៉ាតាយ៉ាព្រួតគ្នាវាយឱ្យរងរបួសធ្ងន់ ជុំវិញករណីមិនព្រមបង់ថ្លៃសេវាឱ្យពួកនាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Time កាលពីពេលថ្មីៗនេះ។ បុរសជាជនរងគ្រោះមានឈ្មោះថា Raj Jasuja និងមានអាយុ ៥២ឆ្នាំ។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើហេតុ លោក Raj Jasuja ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Pattaya Memorial Hospital ដើម្បីព្យាបាលរបួសនៅលើរាងកាយរបស់គាត់។ នៅក្នុងវីដេអូដែលគេបង្ហោះនៅតាមបណ្តាញអ៊ីនធឺណិតបានបង្ហាញថា ក្រុមស្រ្តីកែភេទដែលបានព្រួតគ្នាវាយទៅកាន់ជនរងគ្រោះនោះមានគ្នាចំនួន ៣នាក់ និងអមជាមួយអ្នកកាន់ទូរស័ព្ទថតសកម្មភាពម្នាក់ផងដែរ ខណៈមូលហេតុដែលបង្កឱ្យមានអំពើហិង្សានៅតាមទីសាធារណៈនេះគឺដោយសារតែបុរសជាជនរងគ្រោះមិនព្រមបង់ថ្លៃសេវាពិសេសមួយទៅកាន់ក្រុមពួកនាង៕
អត្ថបទ៖ ភក្តី
ប្រភព៖ India Time
