ចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់
ចិន៖ ចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងថ្ងៃទី២ នៃការធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៣០ ខែធ្នូ។ បន្ថែមពីការបាញ់មីស៊ីល ចិនក៏បានដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងរាប់សិបគ្រឿងនៅជុំវិញកោះតៃវ៉ាន់ផងដែរ។
គួរកត់សម្គាល់ថា យមយុទ្ធយោធាដែលចិនកំពុងធ្វើឡើងនៅពេលនេះគឺជាសមយុទ្ធបាញ់គ្រាប់ពិត (Live-fire Drills) ដែលមានគោលបំណងចង់បង្ហាញពីសមត្ថភាពជាក់ស្តែងរបស់កងកម្លាំងចិនក្នុងការបិទផ្លូវកំពង់ផែសំខាន់ៗរបស់កោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន និងសមត្ថភាពដ៏ខ្លាំងខ្លាក្នុងការវាយប្រហារទៅលើគោលដៅសមុទ្រ។ ឆ្លើយតបនឹងការធ្វើសមយុទ្ធយោធារបស់ចិនខាងលើនេះ កោះតៃវ៉ាន់បានរិះគន់ថា “ជាការញុះញង់បង្កឱ្យមានជម្លោះ” ហើយសមយុទ្ធនេះក៏បានបរាជ័យក្នុងការបិទផ្លូវលើកោះតៃវ៉ាន់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
