អន្តរជាតិ

អត្តពលិកជម្រើសជាតិថៃមួយរូប ត្រូវបានគេបណ្តេញចេញពីការប្រកួតកីឡា SEA Games ភ្លាមៗ ដោយសាររូបនាងបានបន្លំប្រើប្រាស់កម្មវិធីជំនួយ

BY
Pheakdey
December 17, 2025

ថៃ៖ អត្តពលិកកីឡាអេឡិចត្រូនិកជនជាតិថៃម្នាក់ត្រូវបានបណ្តេញចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ភ្លាមៗ បន្ទាប់ពីគេបានរកឃើញថា នាងបានបន្លំក្នុងអំឡុងពេលនៃការប្រកួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៧ ខែធ្នូ។ អត្តពលិកថៃរូបនេះមានឈ្មោះថា Naphat Warasin ភេទស្រី អាយុ ២៤ឆ្នាំ ហើយនៅលើបណ្តាញសង្គមនាងមានឈ្មោះហៅក្រៅថា “Tokyogurl”។

ប្រភពខាងលើបានបន្តថា តាមការគ្រោងទុក គឺអត្តពលិក Naphat Warasin ត្រូវចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាអេឡិចត្រូនិក “Arena of Valor” សម្រាប់ស្រ្តី ហើយនៅក្នុងវិញ្ញាសានេះ គឺក្រុមជម្រើសជាតិថៃត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម។ បើតាមគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣៣ នៅក្នុងប្រទេសថៃបានបញ្ជាក់ថា អត្តពលិក Naphat Warasin បានបន្លំប្រើប្រាស់ Software ដែលជាភាគីទី ៣ ដើម្បីជួយនាងក្នុងការប្រកួត ហើយសកម្មភាពនេះគឺការបំពានទាំងស្រុងទៅលក្ខខណ្ឌនៃការប្រកួត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: