ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ

    BY Pheakdey January 6, 2026
    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ

    ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីក​ម្រិត ៦,២រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមករា។ ទីតាំងដែលជាកន្លែងរងការគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់ Chugoku ដែលស្ថិតនៅភាគខាងលិច នៃប្រទេសជប៉ុន។

    បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា នៅក្នុងតំបន់ Chugoku ទាំងមូលគឺមានទីតាំងចំនួន ៧ ដែលបានរងនូវការវាយប្រហារក្នុងកម្រិតគួរឱ្យកត់សម្គាល់ ពោលគឺចាប់ពីកម្រិត ១ដល់៥ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដីរបស់ជប៉ុន ហើយទីតាំងទាំងនោះរួមមានតំបន់ Sakai-Minato, Hino, Kofu, Tottori, Matsua, Yasuki, និងខេត្ត Shimane។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: