ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមនៅហ្វីលីពីនកើនឡើងដល់ ៨នាក់ និង ២៨នាក់កំពុងបាត់ខ្លួន

    BY Pheakdey January 13, 2026
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមនៅហ្វីលីពីនកើនឡើងដល់ ៨នាក់ និង ២៨នាក់កំពុងបាត់ខ្លួន

    ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតគំនរសំរាមនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ចំនួន ៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមករា។ ទន្ទឹមគ្នានេះ តួលេខអ្នកបាត់ខ្លួននៅបន្តមានចំនួន ២៨នាក់ទៀត។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនហើយ ហេតុការណ៍អកុលសនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់បានរងរបួសធ្ងន់ធ្ងរផងដែរ ខណៈគិតត្រូវពេលនេះក្រុមអ្នករងរបួសទាំងអស់នោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងតាំងតែពីថ្ងៃទី៩ ខែមករាម្លេះ​ ហើយទីតាំងកើតហេតុគឺស្ថិតនៅក្នុងតំបន់ Binaliw នៃទីក្រុង Cebu នៅភាគកណ្តាលនៃប្រទេសហ្វីលីពីន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: