ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក​ ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធចំពោះប្រទេស ដែលមិនគាំទ្រលោកក្នុងផែនការទិញយកកោះហ្គ្រីនឡែន​

    BY Pheakdey January 17, 2026
    លោក​ ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធចំពោះប្រទេស ដែលមិនគាំទ្រលោកក្នុងផែនការទិញយកកោះហ្គ្រីនឡែន​

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធចំពោះប្រទេសទាំងឡាយណា ដែលមិនគាំទ្រលោកក្នុងផែនការទិញយកកោះហ្គ្រីនឡែន​ (Greenland) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៧ ខែមករា។ ការព្រមាននេះត្រូវបានធ្វើឡើងស្របពេលដែលសមាជិកសភាអាមេរិកមួយចំនួនកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Copenhagen ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសដាណឺម៉ាក។

    ថ្លែងនៅក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បាន​ទទូច​ជាថ្មី​ម្តងទៀត​ថា សហរដ្ឋអាមេរិក​ត្រូវការ​កោះ​ហ្គ្រីនឡែន​ដែល​សម្បូរ​ទៅដោយ​រ៉ែ​សម្រាប់ «សន្តិសុខ​ជាតិអាមេរិក» ហើយលោក «អាច​នឹង​ដាក់​ពន្ធ» លើ​ប្រទេស​ណាដែល​ប្រឆាំង​នឹង​ជំហរ​នោះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្ហាញពីគម្រោងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋនៅលើកោះហ្គ្រីនឡែន​ក្នុងម្នាក់រហូតដល់ ១០០,០០០ ដុល្លារ ប្រសិនបើពួកគេយល់ព្រមផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ហើយងាកមកចូលរួមជាមួយសហរដ្ឋអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: