ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២នាក់បានបាត់បង់ជីវិត​ និងជាច្រើននាក់កំពុងបាត់ខ្លួន ដោយសារបំណាក់ដីនៅតំបន់បោះតង់ដ៏ល្បីមួយកន្លែងនៅប្រទេសនូវែលហ្សេឡង់

    BY Pheakdey January 22, 2026
    មនុស្ស ២នាក់បានបាត់បង់ជីវិត​ និងជាច្រើននាក់កំពុងបាត់ខ្លួន ដោយសារបំណាក់ដីនៅតំបន់បោះតង់ដ៏ល្បីមួយកន្លែងនៅប្រទេសនូវែលហ្សេឡង់

    នូវែលសេឡង់៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារការបាក់ដីនៅតំបន់បោះតង់ដ៏ល្បីល្បាញមួយកន្លែងក្នុងប្រទេសនូវែលហ្សេឡង់ (New Zealand) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែមករា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សមួយចំនួនកំពុងតែបាត់ខ្លួនផងដែរ។

    ប្រភពខាងលើបានបន្តថា ទីតាំងដែលបានជួបបញ្ហាបាក់ដីខាងលើនេះមានឈ្មោះថា Welcome Bay ដែលជាកន្លែងសម្រាប់ពលរដ្ឋទៅបោះតង់ និងសម្រាកកម្សាន្តដ៏មានប្រជាប្រិយភាពមួយស្ថិតនៅក្នុងទីក្រុង Tauranga នៃកោះ​ North Island។ បើតាមអាជ្ញាធរនូវែលហ្សេឡង់បានឱ្យដឹងថា បំណាក់ដីខាងលើនេះបានកើតឡើងក្រោយតំបន់រងគ្រោះខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់គ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: