ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីផ្តើមប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់មេរោគ Nipah

    BY Pheakdey January 28, 2026
    សិង្ហបុរីផ្តើមប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់មេរោគ Nipah

    សិង្ហបុរី៖ ប្រទេសសិង្ហបុរីសម្រេចប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរនៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃមេរោគ Nipah នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែមករា។ យ៉ាងណាក្តី វិធានការនឹងអនុវត្តចំពោះក្រុមអ្នកដំណើរ ដែលទើបធ្វើដំណើរមកពីប្រទេសឬតំបន់ ដែលមានការរាតត្បាតនៃមេរោគ Nipah តែប៉ុណ្ណោះ។

    បើតាមទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងសិង្ហបុរី (Communicable Diseases Agency) ការប្រើប្រាស់ឧបករណ៍ពិនិត្យសីតុណ្ហភាពអ្នកដំណើរខាងលើនេះគឺគ្រាន់តែជាវិធានការមួយនៅក្នុងចំណោមវិធានការសំខាន់ៗចំនួនប្រាំមួយប៉ុណ្ណោះ ហើយអាជ្ញាធរសិង្ហបុរីនឹងបន្តអនុវត្តវិធានការផ្សេងទៀតជាបន្តបន្ទាប់ក្នុងករណីមេរោគ Nipah​ បន្តរាតត្បាតកាន់ខ្លាំងជាងនេះ។ សូមបញ្ជាក់ជូនថា ថ្មីៗនេះមេរោគ Nipah បានផ្តើមរាតត្បាតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដេស តែរហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នកជំងឺដែលបានស្លាប់ដោយសារមេរោគដ៏កាចសាហាវមួយនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: