ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះយោធាថៃមួយគ្រឿងបានធ្លាក់នៅខេត្តឈៀងម៉ៃ បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

    BY Pheakdey January 29, 2026
    យន្តហោះយោធាថៃមួយគ្រឿងបានធ្លាក់នៅខេត្តឈៀងម៉ៃ  បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមករា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះយោធារបស់កងទ័ពជើងអាកាសថៃ។

    ប្រភពខាងលើបានបន្តថា យន្តហោះយោធាដែលបានធ្លាក់ខាងលើនេះគឺជាប្រភេទយន្តហោះ AT-6 two-seat ដែលមានកៅអីអង្គុយចំនួន ២ប៉ុណ្ណោះ ពោលគឺនៅផ្នែកខាងមុខមានមួយកៅអី និងនៅផ្នែកខាងក្រោយមានមួយកៅអី។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះមួយគ្រឿងនេះត្រូវធ្លាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: