ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៤១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់បានរងរបួស ក្នុងហេតុការណ៍មានភ្លើងឆេះនៅរមណីដ្ឋានជិះស្គីមួយកន្លែងក្នុងប្រទេសស្វីស

    BY Pheakdey February 2, 2026
    មនុស្ស ៤១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់បានរងរបួស ក្នុងហេតុការណ៍មានភ្លើងឆេះនៅរមណីដ្ឋានជិះស្គីមួយកន្លែងក្នុងប្រទេសស្វីស

    ស្វីស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះនៅរមណីដ្ឋានជិះស្គីមួយកន្លែងនៅក្នុងប្រទេសស្វីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១១៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    សូមបញ្ជាក់ជូនថា ​រមណីយដ្ឋានដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Crans-Montana ជាទីតាំងមានបម្រើសេវាកម្មជិះស្គីលើទឹកកក និងមានបារសម្រាប់ការជួបជុំផឹកស៊ីឬរៀបចំពិធីជប់លៀងផ្សេងៗផងដែរ។ ជាក់ស្តែងអគ្គិភ័យខាងលើនេះគឺបានរាលដាលចេញពីបារមួយកន្លែង ដែលមានមនុស្សជាច្រើននាក់កំពុងចូលរួមពិធីជប់លៀង New Year’s Eve នៅទីនោះ។ បើតាមអាជ្ញាធរស្វីសបានបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាគច្រើននៃជនរងគ្រោះគឺជាក្រុមយុវជន ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុច្បាស់នៃការកើតមានអគ្គិភ័យនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: