Pheakdey
  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន CNN ដាក់ចំណងជើងថាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ខណៈភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ផ្ទុះឡើងសាជាថ្មីដែលនេះបាន និងកំពុងបង្កហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកសម្របសម្រួលឡើងកាលជាង២ខែមុន។ នេះបើយោងតាមការចុះផ្សាយរបណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៨​ ខែធ្នូ។ សូមបញ្ជាក់ជូនថា កងកម្លាំងថៃបានបើកការវាយប្រហារមកកាន់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៧ ម្សិលមិញនេះ ហើយតំបន់នៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងទទួលរងការវាយប្រហារពីភាគីថៃនោះ មានដូចជា តំបន់អានសេះ តាមាន់ធំ និងតាក្របី។ បើតាមក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី៨​ ខែធ្នូនេះ កងកម្លាំងថៃក៏បានប្រើប្រាស់រថក្រោះជាច្រើនគ្រឿងបន្ថែមទៀត​ ដើម្បីបាញ់ប្រហារមកកាន់ទីតាំងខាងលើនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    December 8, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែធ្នូ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្លឹបរាត្រីដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុង តំបន់ Arpora នៃរដ្ឋ North Goa ពោលគឺជាតំបន់ទេសចរណ៍ដ៏ល្បីមួយសម្រាប់ក្រុមអ្នកទេសចរណ៍ជម្រុះជាតិសាសន៍ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងពេលកើតហេតុនោះ នៅក្នុងក្លឹបរាត្រីមានមនុស្សសរុបប្រមាណជា ១០០នាក់ ដែលមានទាំងភ្ញៀវទេសចរចម្រុះជាតិសាសន៍និងពលរដ្ឋឥណ្ឌា ហើយនៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានមួយចំនួនជាភ្ញៀវទេសចរអន្តរជាតិផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 8, 2025
  • អន្តរជាតិ

    ថៃ៖​ ភាពចលាចលមួយបានកើតឡើងនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2025 ដែលកំពុងរៀបចំឡើងនៅក្នុងប្រទេសថៃ ក្រោយក្រុមអ្នកគាំទ្រកីឡាបាត់ទាល់នារីរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាទៅខុសទីកន្លែងនៃការប្រកួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី៦ ខែធ្នូ។ មូលហេតុដែលក្រុមអ្នកគាំទ្របាល់ទាត់ផ្នែកនារីរបស់ប្រទេសមីយ៉ាន់ម៉ានាំគ្នាទៅខុសទីកន្លែងប្រកួតនេះ គឺដោយសារតែគេហទំព័រផ្លូវការរបស់កីឡា SEA Games 2025 បានចុះផ្សាយអំពីទីតាំងខុសនោះតែម្តង។ ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្នុងការប្រកួតរវាងក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ាត្រូវប្រកួតនឹងក្រុមជម្រើសជាតិនារីនៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី៥ ខែធ្នូ ម្សិលមិញនេះ។ នៅក្នុងគេហទំព័រផ្លូវការរបស់កីឡា SEA Games 2025 បានបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវរៀបចំឡើងនៅក្នុងកីឡដ្ឋាន Chonburi Stadium ដូចនេះក្រុមអ្នកគាំទ្រមីយ៉ាន់ម៉ាជាច្រើននាក់បាននាំគ្នាទៅកាន់កីឡដ្ឋានមួយនេះយ៉ាងច្រើនកុះករមុនការប្រកួតចាប់ផ្តើម។ បន្តិចក្រោយមក ភាពចលាចលក៏បានកើតឡើងដោយសារការពិតការប្រកួតខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន National

    December 6, 2025
  • អន្តរជាតិ

    ប្រេស៊ីល៖ អ្នកដំណើរចំនួន​ ១៦៩នាក់ ត្រូវបង្ខំចិត្តរត់ជម្លៀសខ្លួនចេញពីយន្តហោះជាបន្ទាន់ ក្រោយមានអគ្គិភ័យមួយបានកើតឡើងនៅក្នុងព្រលានយន្តហោះនៃប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែធ្នូ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Sao Paulo ដែលជាព្រលានយន្តហោះធំនិងទំនើបបំផុតនៅក្នុងប្រទេសប្រេស៊ីល។ ប្រភពខាងលើបានបន្តថា អ្នកដំណើរទាំង ១៦៩នាក់ខាងលើនេះ គឺជាអ្នកដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines ដែលត្រៀមនឹងចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Sao Paulo ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ  Porto Alegre ស្ថិតនៅភាគខាងត្បូង នៃប្រទេសប្រេស៊ីល។ បើតាមអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានបញ្ជាក់ថា​ អគ្គិភ័យខាងលើនេះបានកើតឡើងដោយសារមានភ្លើងឆេះសម្ភារៈមួយចំនួននៅលើផ្លូវចុះចតរបស់យន្តហោះ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    December 6, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមគិតថ្លៃសេវា ៥,០០០ដុល្លារ ចំពោះពលរដ្ឋណា ដែលចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែធ្នូ។ បើតាមលោក Michael Banks ប្រធានក្រុមល្បាតព្រំដែនអាមេរិកបានបញ្ជាក់ថា ការគិតថ្លៃសេវាខាងលើនេះ គឺជា “ថ្លៃចាប់ខ្លួន” ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្យាយាមចូលទៅរស់នៅក្នុងទឹកដីអាមេរិកដោយគ្មានអនុញ្ញាត។ ប្រភពខាងលើបានបន្តថា ការគិតថ្លៃសេវាជាទឹកប្រាក់ចំនួន ៥,០០០ដុល្លារនេះ​ នឹងអនុវត្តចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ និងអនុវត្តចំពោះក្រុមអន្តោប្រវេសន៍ ដែលបានមករស់នៅក្នុងសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយផងដែរ។ គួរកត់សម្គាល់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកមក អាជ្ញាធរអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះក្រុមជនអន្តោប្រវេសន៍ខុសច្បាប់​

    December 6, 2025
  • អន្តរជាតិ

    ស្រីលង្កា៖រដ្ឋាភិបាលនៃប្រទេសស្រីលង្កាបានប្រកាសអាសន្នជាថ្មីម្តងទៀតជុំវិញបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែធ្នូ។ ការសម្រេចប្រកាសអាសន្នជាថ្មីនេះគឺត្រូវបានធ្វើឡើងដោយសារតែភ្លៀងនៅបន្តធ្លាក់ខ្លាំង ដែលជំរុញឱ្យកម្រិតទឹកជំនន់ទឹកភ្លៀង និងបញ្ហាបាក់ដីកាន់តែធ្ងន់ធ្ងរឡើងៗ។ គួររម្លឹកជូនថា តំបន់ភាគកណ្តាលនៃប្រទេសស្រីលង្កាបានទទួលរងការគំរាមកំហែងដោយសារបញ្ហាទឹកជំនន់និងបំណាក់ដីអស់រយៈពេលជាង ១សប្តាហ៍មកហើយ ដែលគ្រោះធម្មជាតិនេះបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) បានឱ្យដឹងថា​ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បង់ជីវិតដោយសារគ្រោះធម្មជាតិខាងលើនេះបានកើតឡើងដល់ចំ​នួន ៦០៧នាក់ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះមានប្រមាណជា ២២៥,០០០នាក់ ខណៈពលរដ្ឋដែលបានរងផលប៉ះពាល់ដោយប្រយោលវិញមានជាង​ ២លាននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 6, 2025
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យជាប្រាក់រហូតដល់ ៨០លានដុង (ជាង ៣,០០០ ដុល្លារ) ចំពោះអ្នកលក់ ដែលមិនបានចេញ​វិក្កយបត្រ​ឱ្យអតិថិជន ឬចេញ​វិក្កយបត្រ​ខុសពេលលក់ទំនិញជាក់ស្តែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៥​ ខែធ្នូ។ ច្បាប់ផាកពិន័យខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ តទៅ និងអនុវត្តចំពោះការខកខានមិនបានចេញ​វិក្កយបត្រ​លើសពី ៥០ដងឡើងទៅ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការអនុវត្តច្បាប់ខាលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការក្លែងបន្លំការបង់ពន្ធ​ជូនរដ្ឋ ខណៈយោងទៅតាមច្បាប់ក្នុងប្រទេសវៀតណាមបានកំណត់ថា អង្គការ សហគ្រាស បុគ្គលឬគ្រួសារអាជីវកម្ម និងសហករណ៍ ត្រូវតែចេញវិក្កយបត្រ និងផ្តល់ជូនទៅអ្នកទិញនៅពេលលក់ទំនិញ។ សូមបញ្ជាក់ជូនថា ការអនុវត្តច្បាប់ខាងលើនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសវៀតណាមឡើយ ដ្បិតវៀតណាមធ្លាប់មានច្បាប់ផាកពិន័យចំពោះករណីនេះយូរមកហើយ គ្រាន់តែថាច្បាប់ចាស់មានការផាកពិន័យតិចតួចនិងមិនសូវមានប្រសិទ្ធភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express

    December 5, 2025
  • អន្តរជាតិ

    ជប៉ុន៖ តុលាការជប៉ុនសម្រេចចោទប្រកាន់ ស្រ្តីជនជាតិវៀតណាមចំនួន ២រូប ក្នុងសំណុំរឿងរត់ពន្ធគ្រឿងញៀនខុសច្បាប់ចំនួន ៣១គីឡូក្រាមពីប្រទេសថៃទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express ។ ជនជាប់ចោទទាំង ២រូបនោះ រួមមាន ឈ្មោះ Ta Thi Linh អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hoang Thuy Tien អាយុ ២៥ឆ្នាំ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា គ្រឿងញៀនដែលស្រ្តីវៀតណាមទាំង ២នាក់នេះបានធ្វើការរត់ពន្ធពីប្រទេសថៃឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ Kansai ក្នុងប្រទេសជប៉ុននោះគឺជាកញ្ឆា ដែលពួកគេបានរៀបចំជាកញ្ចប់តូចៗ ហើយដាក់នៅក្នុងកេះដោយបន្លំថា ជាបង្គាក្រៀមនិងត្រី។ ប្រភពខាងលើបានបន្តថា កញ្ឆាទាំងជាង ៣០គីឡូក្រាមនេះអាចមានតម្លៃជាទឹកប្រាក់ប្រមាណជា

    December 5, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៥ ខែធ្នូ។ ភោជនីយដ្ឋានដែលជាកន្លែងកើតហេតុនេះគឺជាអគារមានកម្ពស់ ៤ជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុងហូជីមិញ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់ រួមមានកូនក្មេងអាយុ ២ឆ្នាំម្នាក់ អាយុ ៧ឆ្នាំម្នាក់ ស្រ្តីវ័យ ៣០ឆ្នាំម្នាក់ និងស្រ្តី ៤៥ឆ្នាំម្នាក់ ដែលពួកគាត់បានស្លាប់ដោយសារតែឈ្លក់នឹងផ្សែងចេញពីអគ្គិភ័យ។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ខាងអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០នាក់ ដើម្បីធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចដឹងពីមូលហេតុ និងអ្នកទទួលខុសក្នុងករណីនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN

    December 5, 2025
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី៤ ខែធ្នូ។ ទីតាំងដែលកើតមានគ្រោះធម្មជាតិខាលើនេះគឺ ស្រុក Akqi នៃខេត្ត Xinjiang ដែលនៅជាប់ព្រំប្រទល់ជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន។ បើយោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យមាន​រំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ១០គីឡូម៉ែត្រ ប៉ុន្តែពុំមានសញ្ញាបង្ហាញអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិនោះទេ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានបង្ហាញថា មានជនរងគ្រោះឬអត់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    December 4, 2025