ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរម៉ាឡេស៊ី ពិន័យយុវជនម្នាក់ជាង ១ម៉ឺនដុល្លារ ក្រោយបង្ហោះវីដេអូយកឆ្អឹងមាន់ដែលខ្លួនញ៉ាំសល់ឱ្យជនអនាថា

    BY Pheakdey January 31, 2026
    អាជ្ញាធរម៉ាឡេស៊ី ពិន័យយុវជនម្នាក់ជាង ១ម៉ឺនដុល្លារ ក្រោយបង្ហោះវីដេអូយកឆ្អឹងមាន់ដែលខ្លួនញ៉ាំសល់ឱ្យជនអនាថា

    ម៉ាឡេស៊ី៖ នាពេលបច្ចុប្បន្ននេះការបង្កើតវីដេអូប្លែកៗសម្រាប់បង្ហោះនៅលើបណ្តាញសង្គមបានក្លាយជាប្រភពរកប្រាក់ចំណូលដ៏មានសក្តានុពលមួយចំពោះក្រុម Influencer ឬតារាអ៊ីនធឺណិតនៅជុំវិញពិភពលោក។ ដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូរបស់ខ្លួន ក្រុម Influencer មួយចំនួនបានព្យាយាមបង្ហាញសកម្មភាពគ្រប់បែបយ៉ាង រហូតដល់ពេលខ្លះពួកគេមិនបានគិតថា សកម្មភាពរបស់ពួកនោះគឺជារឿងខុសឆ្គងនោះទេ។

    ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា មាន Influencer ដ៏ល្បីម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ៤០,០០០ រីងហ្គីត (១០,១៤៧ដុល្លារ) ក្រោយរូបគេបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពយកបាយដែលរូបគេញ៉ាំសល់ និងឆ្អឹងមាន់ទៅឱ្យបុរសអនាថាម្នាក់។ Influencer រូបនេះមានឈ្មោះថា Tang Sie Luk មានអាយុ ២៣ឆ្នាំ ហើយវីដេអូដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គម Instagram នោះមានរយៈប្រមាណជា ១នាទី និងមានអ្នកទស្សនាជាច្រើននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: