អន្តរជាតិ
យន្តហោះមួយគ្រឿងបានធ្លាក់ក្នុងសមុទ្រនៅអូស្រ្តាលី បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត
BY Pheakdey
February 7, 2026
អូស្ត្រាលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកុម្ភៈ។ យន្តហោះដែលបានជួបគ្រោះថ្នាក់នេះគឺជាយន្តហោះខ្នាតតូច ដែលមានអ្នកបើកបរម្នាក់ និងអ្នកធ្វើដំណើរចំនួន ២នាក់។

បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា យន្តហោះបានធ្លាក់ចូលទៅក្នុងសមុទ្រ Long Bay នៅក្បែរកំពង់ផែទីក្រុង Goolwa South ដែលស្ថិតនៅក្នុងរដ្ឋ South Australia នៃប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា គេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ ដែលបានបណ្តាលឱ្យយន្តហោះត្រូវធ្លាក់យ៉ាងឆាប់រហ័សដូចនេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងពីសំណាក់ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time