ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងបាត់ខ្លួន​ ក្នុងគ្រោះថ្នាក់កប៉ាល់បុកគ្នាជាមួយទូកនេសាទនៅជប៉ុន

    BY Pheakdey February 21, 2026
    មនុស្ស ២នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងបាត់ខ្លួន​ ក្នុងគ្រោះថ្នាក់កប៉ាល់បុកគ្នាជាមួយទូកនេសាទនៅជប៉ុន

    ជប៉ុន៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់លើផ្ទៃទឹកដ៏កម្រមួយ ពោលគឺជាការបុកគ្នារវាងកប៉ាល់ដឹកទំនិញជាមួយនឹងទូកនេសាទ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែកុម្ភៈបានឱ្យដឹងថា​​ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្បែរកំពង់ផែ Toba​ ស្ថិតនៅក្នុងខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន។

    ប្រភពខាងលើបានបន្តថា  ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សម្នាក់កំពុងបាត់ខ្លួនផងដែរ ខណៈមនុស្សចំនួន ១០ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ កំពុងបាត់ខ្លួន និងរងរបួស សរុបចំនួន ១៣នាក់ គឺជាក្រុមអ្នកនេសាទដែលជិះនៅលើទូករួមគ្នា ខណៈក្រុមអ្នកបើកបរនៅក្នុងកប៉ាល់ដឹកទំនិញវិញមានចំនួន ៦នាក់ តែពួកគេមិនបានរបួសធ្ងន់ធ្ងរនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: