- Pheakdey
- អន្តរជាតិ
អេហ្ស៊ីប៖ លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទទាំងស្រុងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែមីនា។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងបាញ់កម្ទេចគ្រប់កប៉ាល់ទាំងអស់ ដែលព្យាយាមបើកឆ្លងកាត់ដែលសមុទ្រនេះ។ ប្រភពខាងលើបានបន្តថា ការព្រមាននេះគឺជាការព្រមានយ៉ាងតឹងរឹងនិងច្បាស់លាស់បំផុតមួយ ចាប់តាំងពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយនឹងអាមេរិកបានកើតឡើងជាច្រើនថ្ងៃកន្លងមកនេះ។ សូមបញ្ជាក់ជូនថា ការបិទផ្លូវសមុទ្រពីសំណាក់ប្រទេសអ៊ឺរ៉ង់នៅពេលនេះបានបង្កការគំរាមកំហែងដល់លំហូរប្រេងសកលមួយភាគប្រាំ និងបានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងគំហុកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 3, 2026 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះក្នុងរោងចក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ រោងចក្រដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Maharashtra ភាគខាងលិច នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ រោងចក្រកាំជ្រួចមួយកន្លែងនៅក្នុងរដ្ឋ Andhra ភាគខាងត្បូងប្រទេសឥណ្ឌាក៏បានកើតហេតុការណ៍ផ្ទុះយ៉ាងខ្លាំងផងដែរ ហើយហេតុការណ៍គ្រោះថ្នាក់នោះបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតរហូតដល់ ២១នាក់ និងរបួសចំនួន ៨នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 2, 2026 - អន្តរជាតិ
រូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះដោយគណនី Facebook របស់បណ្តាញសារព័ត៌មាន Worth Sharing កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធឺណិត ដ្បិតរូបនោះបានបង្ហាញពីការផ្គូផ្គងរវាងកូនប្រុសរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងកូនស្រីរបស់លោក គីម ជុងអ៊ុន ស្របពេលដែលពិភពលោកកំពុងមានភាពចលាចល និងសង្គ្រាមធំៗជាច្រើន។ តាមរយៈរូបភាពកាត់តមិនផ្លូវការនេះ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅលើពិភពលោកបាននាំគ្នានិយាយបែបលេងសើចថា ដើម្បីឱ្យពិភពលោកមានសន្តិភាពពិតប្រាកដ គឺមានតែឱ្យកូនប្រុសរបស់លោក ដូណាល់ ត្រាំ រៀបការជាមួយនឹងកូនស្រីរបស់លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ សូមលោកអ្នកអញ្ជើញទស្សនរូបនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ Facebook
March 2, 2026 - អន្តរជាតិ
សិង្ហបុរី៖ តម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយមានការវាយប្រហារពីសំណាក់កងកម្លាំងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ឺរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ ការប្រយុទ្ធគ្នារវាងប្រទេសធំៗនៅតំបន់មជ្ឈិមបូព៌ានៅពេលនេះ បានធ្វើឱ្យខូចខាតកប៉ាល់ដឹកប្រេងមួយចំនួន និងបានរំខានដល់ការដឹកជញ្ជូនប្រេងពីតំបន់សំខាន់ៗជាច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមម៉ោង ៧ និង ៥នាទីព្រឹក ថ្ងៃច័ន្ទ ទី២ ខែមីនា (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី) តម្លៃប្រេង Brent បានកើនឡើងដល់ ៨២,៣៧ដុល្លារក្នុងមួយធុងបារ៉ែល ពោលគឺបានកើនឡើង ៦,៤៧ដុល្លារអាមេរិក ឬ៨,៨៨% ក្នុងមួយធុងបារ៉ែល ហើយវាក៏ជាការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរ បើគិតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ ដោយឡែកប្រេងឆៅ West Texas
March 2, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សង្គ្រាមលើប្រទេសអ៊ឺរ៉ង់អាចមានរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធាអាមេរិកបានបំផ្លាញស្នាក់ការកណ្តាលរបស់កងកម្លាំងការពារបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់។ ទន្ទឹមគ្នានេះ ប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថា ប្រតិបត្តិការរួមគ្នានេះបានបង្កឱ្យមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ឧបករណ៍បញ្ជា និងត្រួតពិនិត្យរបស់ទីក្រុងតេអេរ៉ង់។ ដូចនេះគឺមានន័យថា កងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់បានចុះខ្សោយកម្លាំងហើយ ដ្បិតមេដឹកនាំសំខាន់ៗក៏ត្រូវបានសម្លាប់ ហើយពេលនេះហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗក៏ត្រូវបានបំផ្លាញផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះការប្រយុទ្ធគ្នានៅកំពុងធ្វើឡើងយ៉ាងក្តៅគគុកនៅឡើយដោយមិនទាន់មានភាគីណាបង្ហាញសញ្ញានៃការចុះចាញ់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 2, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី ខាមេនី បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែមីនា។ ការអះអាងនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដែលមានគោលបំណងផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអឺរ៉ង់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ក្រៅតែពីលោក អាយ៉ាតូឡា អាលី ខាមេនី ត្រូវបានគេសម្លាប់ហើយ ក៏មានកូនស្រី ចៅ និងកូនប្រសាររបស់លោកជាច្រើននាក់ផ្សេងទៀតបានសម្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។ នៅលើបណ្តាញសង្គម Truth Social វិញ
March 1, 2026 - អន្តរជាតិ
អាមេរិក៖ របាយការណ៍មួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Gallup និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញថា មានពលរដ្ឋអាមេរិកាន់តែច្រើនដែលមានទិន្នាការចង់ចាកចេញពីអាមេរិកទៅរស់នៅក្នុងប្រទេសផ្សេងមួយទៀត ដែលមានតម្លៃនៃការរស់នៅសមរម្យ និងមានសុវត្ថិភាពជាងនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិនៅក្នុងរបាយការណ៍ខាងលើបានបង្ហាញថា កាលពីឆ្នាំ២០០៨ មានពលរដ្ឋអាមេរិកត្រឹមតែ ១០%ប៉ុណ្ណោះដែលចង់ចំណាកស្រុក ហើយតួលេខបានបន្តកើនឡើងមក ២០%ក្នុងឆ្នាំ ២០២៤ ខណៈថ្មីៗនេះតួលេខនេះក៏បានបន្តកើនឡើងកាន់តែច្រើនបន្ថែមទៀតផងដែរ។ ចំពោះប្រទេសទី២ ដែលពលរដ្ឋអាមេរិកចង់ទៅរស់នៅវិញគឺភាគច្រើនជាបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដូចជាប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ ហូឡង់ សាធារណរដ្ឋឆែក អៀរឡង់ អាល្លឺម៉ង់ និងហូឡង់ជាដើម ខណៈព័រទុយហ្គាល់គឺជាប្រទេសពេញនិយមជាងគេសម្រាប់ពលរដ្ឋអាមេរិកទៅរស់នៅក្នុងរយៈពេលវែង។ ប្រភពខាងលើបានបន្តថា ហេតុផលសំខាន់ៗដែលជម្រុញឱ្យពលរដ្ឋអាមេរិកចង់ចំណាកស្រុកមានដូចជា៖ -តម្លៃរស់នៅក្នុងសហរដ្ឋអាមេរិកកើនឡើងខ្ពស់ -ព្រួយបារម្ភអំពីអំពើហិង្សា
February 28, 2026 - អន្តរជាតិ
សិង្ហបុរី៖ ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្តម៉ាក Prius ជាង ១,៣០០គ្រឿងឱ្យចូលក្រុមហ៊ុនវិញ បន្ទាប់ពីបានរកឃើញកំហុសបច្ចេកទេសនៅក្នុងរថយន្តទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងចំពោះតែរថយន្ត Toyota Prius ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា កំហុសបច្ចេកទេសនៅក្នុងរថយន្ត Toyota Prius ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីនោះគឺ ប្រព័ន្ធអគ្គិសនីសម្រាប់ចាក់សោទ្វារខាងក្រោយមានបញ្ហា ដែលអាចបណ្តាលឱ្យទ្វារបើកដោយខ្លួនឯងក្នុងអំឡុងពេលរថយន្តកំពុងដំណើរការ។ យ៉ាងណាក្តី កំហុសបច្ចេកទេសខាងលើនេះនៅមិនទាន់បានបង្កបញ្ហាធ្ងន់ធ្ងរចំពោះម្ចាស់រថយន្តណាម្នាក់នៅឡើយទេ ដ្បិតបញ្ហាអាចកើតឡើងនៅពេលដែររថយន្តត្រូវបានលាងទឹកជាមួយនឹងសាប៊ូ ហើយទឹកសាប៊ូនោះបានជ្រាបចូលទៅក្នុងកុងតាក់យ៉ាងច្រើន រហូតបង្កើតឱ្យមានសៀគ្វីរយៈពេលខ្លី ទើបកុងតាក់ទ្វារត្រូវបើដំណើរដោយខ្លួនឯង៕ អត្ថបទ៖ ភក្តី ប្រភព៖
February 28, 2026 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានប្រកាសឱ្យពលរដ្ឋខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ឱ្យបានលឿនតាមតែអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោមហេតុផលព្រួយបារម្ភថា សហរដ្ឋអាមេរិកនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ជូនថា មុនពេលមានសេចក្តីប្រកាសពីអាជ្ញាធរចិនខាងលើនេះ សហរដ្ឋអាមេរិកក៏បានប្រាប់ឱ្យបុគ្គលិកខ្លួន ដែលកំពុងបំពេញការងារនៅក្នុងស្ថានទូតមិនបន្ទាន់ (Non-emergency Embassy) ត្រូវចាកចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់ ក្រោមហេតុផលដើម្បីរក្សាសុវត្ថិភាព។ តាមរយៈសកម្មភាពនេះហើយ ទើបបានជាគេគិតថា យោធាអាមេរិកទំនងនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 28, 2026 - អន្តរជាតិ
ប៉ូឡូញ៖ ប្រទេសប៉ូឡូញគ្រោងនឹងអនុវត្តច្បាប់ហាមឃាត់មិនឱ្យកុមារមានអាយុក្រោម ១៥ឆ្នាំប្រើប្រាស់បណ្តាញសង្គមនោះទេ នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ សេចក្តីព្រាងច្បាប់ស្តីការហាមឃាត់ខាងលើនេះត្រូវបានសភាប៉ូឡូញដាក់បង្ហាញនៅថ្ងៃសុក្រនេះហើយ ខណៈគេរំពឹងថាច្បាប់នឹងចូលជាធរមាននៅដើមឆ្នាំ២០២៧។ បើតាមលោក Barbara Nowacka រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញបានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ខាងលើនេះគឺអាជ្ញាធរនឹងកំណត់ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវបំពេញមុខងារផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានអាយុក្រោម ១៥ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតនោះទេ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ហេតុផលដែលជម្រុញឱ្យមានអ្នកអនុវត្តច្បាប់ហាមឃាត់នេះគឺដោយសារក្រុមអ្នកជំនាញបានមើលឃើញថា ឥទ្ធិពលនៃបណ្តាញសង្គមបានធ្វើឱ្យមានការធ្លាក់ចុះនូវសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន និងការធ្លាក់ចុះនៃសមត្ថភាពបញ្ញារបស់ពួកគេផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 27, 2026









