អន្តរជាតិ
អ្នកលេងអិនធើណេតនៅលើពិភពលោកផុសបែបលេងសើច ចង់ផ្សំផ្គុំ កូនប្រុសលោក ដូណាល់ត្រាំ និងកូនស្រី លោក គីម ជុងអ៊ុន ជាគូនឹងគ្នា ដើម្បីអោយពិភពលោកមានសន្តិភាព
BY Pheakdey
March 2, 2026
រូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះដោយគណនី Facebook របស់បណ្តាញសារព័ត៌មាន Worth Sharing កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធឺណិត ដ្បិតរូបនោះបានបង្ហាញពីការផ្គូផ្គងរវាងកូនប្រុសរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងកូនស្រីរបស់លោក គីម ជុងអ៊ុន ស្របពេលដែលពិភពលោកកំពុងមានភាពចលាចល និងសង្គ្រាមធំៗជាច្រើន។ តាមរយៈរូបភាពកាត់តមិនផ្លូវការនេះ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅលើពិភពលោកបាននាំគ្នានិយាយបែបលេងសើចថា ដើម្បីឱ្យពិភពលោកមានសន្តិភាពពិតប្រាកដ គឺមានតែឱ្យកូនប្រុសរបស់លោក ដូណាល់ ត្រាំ រៀបការជាមួយនឹងកូនស្រីរបស់លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ សូមលោកអ្នកអញ្ជើញទស្សនរូបនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ Facebook