អន្តរជាតិ
ចិនប្រកាសឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ឺរ៉ង់ជាបន្ទាន់ ដោយបារម្ភថាអាមេរិកអាចនឹងបើកការវាយប្រហារលើអ៊ឺរ៉ង់ឆាប់ៗនេះ
BY Pheakdey
February 28, 2026
ចិន៖ អាជ្ញាធរចិនបានប្រកាសឱ្យពលរដ្ឋខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ឱ្យបានលឿនតាមតែអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោមហេតុផលព្រួយបារម្ភថា សហរដ្ឋអាមេរិកនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ជូនថា មុនពេលមានសេចក្តីប្រកាសពីអាជ្ញាធរចិនខាងលើនេះ សហរដ្ឋអាមេរិកក៏បានប្រាប់ឱ្យបុគ្គលិកខ្លួន ដែលកំពុងបំពេញការងារនៅក្នុងស្ថានទូតមិនបន្ទាន់ (Non-emergency Embassy) ត្រូវចាកចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់ ក្រោមហេតុផលដើម្បីរក្សាសុវត្ថិភាព។ តាមរយៈសកម្មភាពនេះហើយ ទើបបានជាគេគិតថា យោធាអាមេរិកទំនងនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia