ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃប្រេងឆៅបានកើនឡើងជាង ៨% ក្រោយមានការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ា

    BY Pheakdey March 2, 2026
    តម្លៃប្រេងឆៅបានកើនឡើងជាង ៨% ក្រោយមានការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ា

    សិង្ហបុរី៖ ​​​​​តម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយមានការវាយប្រហារពីសំណាក់កងកម្លាំងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ឺរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ ការប្រយុទ្ធគ្នារវាងប្រទេសធំៗនៅតំបន់មជ្ឈិមបូព៌ានៅពេលនេះ បានធ្វើឱ្យខូចខាតកប៉ាល់ដឹកប្រេងមួយចំនួន និងបានរំខានដល់ការដឹកជញ្ជូនប្រេងពីតំបន់សំខាន់ៗជាច្រើនផងដែរ។

    ប្រភពខាងលើបានបន្តថា គិតត្រឹមម៉ោង ៧ និង ៥នាទីព្រឹក ថ្ងៃច័ន្ទ ទី២ ខែមីនា (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី) តម្លៃប្រេង Brent បានកើនឡើងដល់ ៨២,៣៧ដុល្លារក្នុងមួយធុងបារ៉ែល ពោលគឺបានកើនឡើង ៦,៤៧ដុល្លារអាមេរិក ឬ៨,៨៨% ក្នុងមួយធុងបារ៉ែល ហើយវាក៏ជាការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរ បើគិតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ ដោយឡែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ បានកើនឡើងដល់ ៧២,៣៨ដុល្លារក្នុងមួយធុងបារ៉ែល ពោលគឺបានកើនឡើងចំនួន ៥,៣៦ដុល្លារ ឬ៨% ក្នុងមួយធុងបារ៉ែល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: