ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ថ្លែងថា សង្គ្រាមលើអ៊ឺរ៉ង់អាចមានរយៈពេលត្រឹម ១ខែប៉ុណ្ណោះ

    BY Pheakdey March 2, 2026
    លោក ដូណាល់ ត្រាំ ថ្លែងថា សង្គ្រាមលើអ៊ឺរ៉ង់អាចមានរយៈពេលត្រឹម ១ខែប៉ុណ្ណោះ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សង្គ្រាមលើប្រទេសអ៊ឺរ៉ង់អាចមានរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២ ខែមីនា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធាអាមេរិកបានបំផ្លាញស្នាក់ការកណ្តាលរបស់កងកម្លាំងការពារបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់។

    ទន្ទឹមគ្នានេះ ប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថា ប្រតិបត្តិការរួមគ្នានេះបានបង្កឱ្យមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ឧបករណ៍បញ្ជា និងត្រួតពិនិត្យរបស់ទីក្រុងតេអេរ៉ង់។ ដូចនេះគឺមានន័យថា កងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់បានចុះខ្សោយកម្លាំងហើយ ដ្បិតមេដឹកនាំសំខាន់ៗក៏ត្រូវបានសម្លាប់ ហើយពេលនេះហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗក៏ត្រូវបានបំផ្លាញផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះការប្រយុទ្ធគ្នានៅកំពុងធ្វើឡើងយ៉ាងក្តៅគគុកនៅឡើយដោយមិនទាន់មានភាគីណាបង្ហាញសញ្ញានៃការចុះចាញ់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Channel News Asia

     

    Share This Post: